រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច សម្រេច​លើកលែង​ការបង់ថ្លៃ​សេវាសាធារណៈ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​ប្រកាស​រួមគ្នា​មួយ ស្តីពី​ការលើកលែង​ការបង់ថ្លៃ​សេវាសាធារណៈ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នេះ​បើតាម​ប្រកាស​ដែល ទទួលបាន​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣​នេះ​។​

​តាមរយៈ​ប្រកាស​ថ្មី​នេះ​បញ្ជាក់ថា ត្រូវបាន​លើកលែង​ការបង់ថ្លៃ​សេវាសាធារណៈ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដូចខាងក្រោម​៖

១៖ ការផ្តល់​គោលការណ៍​សាងសង់ និង​គោលការណ៍​អភិវឌ្ឍន៍​ថ្មី ការផ្តល់​លិខិតអនុញ្ញាត​សាងសង់ និង​ការផ្តល់​លិខិតអនុញ្ញាត​សាងសង់​លើស​កម្រិត​ស​ន្ទ​ស្សន៍ ប្រើប្រាស់​ដី​អតិបរមា​ផ្លូវការ ចំពោះ​សំណើសុំ​សាងសង់​អគារ​មន្ទីរពេទ្យ​ឯកជន សាងសង់​អគារ​សាលារៀន​ឯកជន និង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​។​

២៖ ការចុះបញ្ជី​ដំបូង​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ ចំពោះ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​។​

៣៖ ការផ្តល់​វិញ្ញាបនបត្រ​វាស់វែង​លើកដំបូង សម្រាប់​អ្នក​វាស់វែង​ដែលជា​មន្ត្រីរាជការ​។​

​ការលើកលែង​ការបង់ថ្លៃ​សេវាសាធារណៈ​របស់​ក្រសួង​រៀបចំ​ដែនដី​នេះ ត្រូវបាន​គេ​មើលឃើញថា ដើម្បី​ជំរុញ​ដល់​ការ​ងើបឡើង​វិញ នៃ​វិស័យ​ចលនទ្រព្យ​កម្ពុជា ដែល​កំពុង​រងរបួស​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close