គ.ជ.ប នឹងចាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៩ ឧសភា

ភ្នំពេញ – ក្រោយ​ពីបញ្ចប់នីតិវិធីនៃការចុះឈ្មោះគណបក្សនយោបាយ​ចូលរួមក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាប់ឆ្នោត​កំណត់លេខរៀងគណបក្សនៅ​លើសន្លឹកឆ្នោត។

បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់ គ.ជ.ប ពិធីចាប់ឆ្នោត​ដើម្បីកំណត់លំដាប់លេខរៀងគណបក្ស​នយោបាយ​ឈរឈ្មោះបោះឆ្នោត​នៅ​លើ​សន្លឹកឆ្នោត នឹងធ្វើ​ឡើង​នាវេលាម៉ោង ៨ និង​៣០នាទីព្រឹក នាទីស្តីការ គ.ជ.ប (ជាន់ទី១) ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង​ការចាប់ឆ្នោត​ដោយ សម្តេច​ព្រះសង្ឃរាជ ទាំងពីរគណៈ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close