ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅសៀមរាបម្នាក់ រអិលជើងចូលអាងក្រពើ ត្រូវក្រពើខាំស្លាប់
(សៀមរាប) ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើម្នាក់ ស្ថិតនៅទល់មុខផ្សារវត្តពោធ៍ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប បានស្លាប់នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីរអិលជើងធ្លាក់ចូលក្នុងអាងក្រពើ ហើយក៏ត្រូវសត្វក្រពើខាំ។
ម្ចាស់កសិដ្ឋានរូបនោះ ត្រូវសមត្ថកិច្ចបញ្ជាក់ថា មានឈ្មោះ លួន ណាំ អាយុ៧២ឆ្នាំ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៥ព្រឹក ខណៈជនរងគ្រោះដើរហាត់ប្រាណពេលព្រឹកនៅជុំវិញអាងចិញ្ចឹមក្រពើនោះ ហើយក៏រអិលធ្លាក់ចូលបណ្តាលឱ្យក្រពើខាំស្លាប់។ ក្រោយមកប្រពន្ធក៏ចេញដើររក ហើយក៏ដើរទៅកន្លែងចិញ្ចឹមក្រពើ ក៏ប្រទះឃើញប្តីស្លាប់នៅក្នុងអាងចិញ្ចឹមក្រពើតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។