បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើប្រៃសណីយ៍ជាង ៥គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យម្នាក់
ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងការិយាល័យរដ្ឋបាល សរុប(ក១) និងសមត្ថកិច្ចគយប្រចាំការនៅប្រៃសណីយ៍ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមរយៈកញ្ចប់បញ្ញើ ជាង ៥គីឡូក្រាម នៅចំណុចប៉ុស្តប្រៃសណីយ៍កម្ពុជា(វត្តភ្នំ) និងនៅចំណុច បន្ទប់លេខ B1B ជាន់ទី១១ ខុនដូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ករណីនេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH) ភេទប្រុស ជនជាតិវៀតណាម កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨៤ និងបានចាប់យកគ្រឿងញៀនរួមមាន៖
១-គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៤,២១២ក្រាម (បួនគីឡូក្រាម និងពីររយដប់ពីរក្រាម)
២-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១,០១៨ក្រាម (មួយគីឡូក្រាម និងដប់ប្រាំបីក្រាម) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។