ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តម្លៃ១៣៥០លានដុល្លារ បើកការដ្ឋានសាងសង់
ភ្នំពេញ – ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២នៅក្នុងប្រទេសកម្ពុជា ត្រូវបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឲ្យដឹងថា ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះគឺជា សមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោ មសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំ ងប្រទេសដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងការចូលរួមចំណែកមិនអាចខ្វះបា នពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជានិងដៃគូអភិវឌ្ឍន៍នានា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតមានប្រវែងសរុប១៣៥ ,១០គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីឃុំថ្មគរស្រុកល្វាឯមខេត្តកណ្តាលទៅដល់សង្កា ត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង។ផ្លូវនេះមានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាលប្រវែង ៤,១គីឡូម៉ែត្រ ,ខេត្តព្រៃវែងប្រវែង៧០,៩ គីឡូម៉ែត្រនិងខេត្តស្វាយរៀងប្រវែង៦០,១ គីឡូម៉ែត្រ ។
គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេក ទេសសាងសង់ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រនិងថ្មលាយកៅស៊ូ(ATB)១២សង់ទីម៉ែត្រទទឹងតួផ្លូវ២៤, ៥ម៉ែត្រមានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរា ចរណ៍ចំនួន៤គន្លង(២គន្លងទៅ-២គន្លងមក )ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តា លទ្រូងផ្លូវទទឹង៣ម៉ែត្រចិញ្ចើមផ្លូវក្រាលបេ តុងកៅស៊ូទទឹង២,៥ម៉ែត្រនិងចិញ្ចើមផ្លូវក្រា លក្រួសក្រហមទទឹង០,៧៥ម៉ែត្រទាំងសង ខាង។
សាងសង់ស្ពានធំនិងស្ពានមធ្យមចំនួន ២៦ កន្លែងប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន១៦កន្លែងប្រវែងសរុប ២៥៦ម៉ែត្រនិងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង។
សាងសង់ផ្លូវប្តូរទិសចរាចរណ៍ (Inter change) ចំនួន៥កន្លែងផ្លូវរូងក្រោមដីទំហំធំនិងទំហំតូចចំនួន២០៤កន្លែង។
សាងសង់តំបន់សេវាកម្មឬចំណតឈប់ស ម្រាក(Service Area)ចំនួន២កន្លែងចំណ តរថយន្ត(Parking Area)ចំនួន១កន្លែងមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ(Mainte nance Center)ចំនួន ៣ កន្លែងនិងបញ្ជរបង់ប្រាក់ចំនួន ៦ កន្លែង។
រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ភ្លើងសញ្ញាគំនូសសញ្ញាបង្គោលគីឡូម៉ែត្រនិងរបាំងសុវត្ថិ ភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។
ផ្លូវល្បឿនលឿននេះអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់១០០និង១២០គីឡូម៉ែត្រ/ក្នុង១ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។