ផ្អើលក្រុងព្រះសីហនុ ពេលសមត្ថកិច្ចពទ្ធ័ចាប់ជាប់សង្ស័យ ហែកដំបូងធានាគារ ABA បំរុងចូលលូចលុយ
ខេត្តព្រះសីហនុ៖ ជនជាប់ជាប់សង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិស នឹងកងរាជអាវុធហត្ថ ពទ្ធ័ចាប់ខ្លូន ក្រោយពេលជនជនសង្ស័យរូបនោះបានហែកដំបូងធនាគារ ABA ក្នុង គោលដៅចូលទៅក្នុងធានាគារ ដើម្បីលូចលុយ។
ករណីដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១ នឹង៤០នាទីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិលេខ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់សង្ស័យពាក់ព័ន្ធហែកដំបូងធានាគារ ABA ដែលសមត្ថកិច្ចចាប់ខ្លូន មានឈ្មោះ សេង វិច្ឆ័យ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ ។
ជនជាប់សង្ស័យ ឈ្មោះ សេង វិច្ឆ័យ នេះ បានមកពីក្រុងភ្នំពេញ ហើយបានជួលផ្ទះសំណាក់ចំប៉ី ផ្សារលើ ដែលមានទីតាំងនៅជាប់ជញ្ជាំងធនាគារ (ABAស្នាក់នៅ) ។ ហើយនៅព្រឹកថ្ងៃកើតហេតុ ជនជាប់សង្ស័យបានឡើងលើដំបូងផ្ទះសំណាក់ ចំប៉ី ផ្សារលើ រូចហើយឡើងទៅធនាគារ ABA នឹងបានហែកដំបូលពីដានធនាគារបំរុងចូលទៅខាងក្នុងធានាគារ ប៉ុន្តែសំណាងអាក្រក់ ក្នុងពេលនោះ ត្រូវបានក្រុមអ្នកយាមធនាគារឃើញទាន់ នឹងបានស្រែកឆោឡោឡើង ជាហេតុធ្វើឲ្យជនជាប់សង្ស័យភ័យ បានខំរត់គេចទៅលាក់ខ្លូនក្នុងស៊ីទែនទឹកលើដំបូងផ្ទះសំណាក់ ចំប៉ី ផ្សារលើ ទំរាំសមត្ថកិច្ចប៉ូលិសរុករកឃើញ និងចាប់ខ្លូនបាន ត្រូវចំណាយពេលជាងកន្លះម៉ោង បង្ករភាពភ្ញាក់ផ្អើល មនុស្សម្នាពេញក្រុងព្រះសីហនុ។
យ៉ាងណាក៏ដោយ ក្នុងពេលព័ទ្ធចាប់ជនសង្ស័យរឿងហែកដំបូលធនាគារនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងផ្ទះសំណាក់នោះផងដែរ ដែលមាន ទី១. ឈ្មោះ លន់ ផានី ភទេប្រុស អាយុ ២៦ឆ្នាំ និងទី២ ឈ្មោះ លីធី ទៀង ភេទស្រី អាយុ២០ឆ្នាំ អ្នកទាំងពីរ មានស្រុកកំណើត នៅខេត្តគៀងយ៉ាង ប្រទេសវៀតណាម ។
បច្ចុប្បន្ន ជនជាប់សង្ស័យពាក់ព័ន្ធការហែកដំបូងធានាគារ ABA នឹង ជនជាប់សង្ស័យ ជនគ្រឿងញៀង កំពុងត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ ដើម្បីបន្តនិតីវិធីបញ្ជូនសំណុំរឿង បញ្ជូន ទៅសាលាដំបូខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។