បណ្តឹង ៤​ករណី សមត្ថកិច្ច​បានឱ្យ​ជួយ​សង្គ្រោះ​ជនជាតិ​បរទេស ១៩​នាក់​

​ភ្នំពេញ​៖ គិត​ចាប់ពី​ម៉ោង ៣៖០០ នា​ថ្ងៃទី​២០ ដល់​វេលា​ម៉ោង ៣៖០០ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៣ សមត្ថកិច្ច​កម្ពុជា​បានទទួល​សំណើ​ចំនួន ០៤​ករណី​ទៀត ដែល​ស្នើឱ្យ​ជួយសង្គ្រោះ​ជនជាតិ​បរទេស ១៩​នាក់​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា បច្ចុប្បន្នភាព​ស្រាវជ្រាវ តាម​បញ្ជី​តាមដាន គិត​ត្រឹម​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៣ រួមមាន​៖

១៖ សំណើ​ក្នុង​បញ្ជី​តាមដាន​របស់​សម្តេច​ក្រ​ឡា​ហោម សរុប ៩៥៥​ករណី មាន​មនុស្ស ២,៤៤៧​នាក់​
២៖ បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​បឋម ៩១១​សំណើ និង​បិទ​សំណុំរឿង ៣០៥​សំណើ (​រកឃើញ​មនុស្ស ១,៤១៤​នាក់​, ឃាត់ខ្លួន​ជនសង្ស័យ ១៣៧​នាក់​, បិទ​ក្រុមហ៊ុន ៥​ទីតាំង​, និង​ផ្អាក​អាជីវកម្ម ក៏ដូចជា​ស្រាវជ្រាវ​ក្រុមហ៊ុន ៤​ទីតាំង​)
៣៖ កំពុង​បន្ត​បើក​ប្រតិបត្តិ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត ៤៤​ករណី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close