ចំថ្ងៃបុណ្យគ្រិស្ទមាស ប្តីប្រពន្ធអភិបាលរដ្ឋ Puebla ម៉ិចស៊ីកូ ធ្លាក់ឧទម្ភាគចក្រស្លាប់
ប៉ូលិសម៉ិចស៊ីកូបានបញ្ជាក់ថា ប្តី និងប្រពន្ធ អ្នកនយោបាយ ដែលអតីត និងបច្ចុប្បន្នជាអភិបាលរដ្ឋ Puebla ភាគកណ្តាលមិចស៊ីកូនោះ បានស្លាប់ចំថ្ងៃបុណ្យគ្រិស្ទមាស ២៥ ខែធ្នូ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។
លោក Andres Manuel Lopez Obrador ប្រធានាធិបតីទី៥៨របស់ម៉ិចស៊ីកូ បានសម្តែងមរណទុក្ខជាមួយក្រុមគ្រួសាររងគ្រោះ តាមបណ្តាញសង្គម ។ លោកថា អភិបាលរដ្ឋ Martha Erika Alonso និងអតីតអភិបាលរដ្ឋ អ្នកស្រី Rafael Moreno Valle ដែលជាភរិយា ស្វាមី បានជួបគ្រោះថ្នាក់នេះកាលពីល្ងាចថ្ងៃចន្ទ ។
លោក Alonso បានកាន់តំណែងជាអភិបាលរដ្ឋទើបតែបានជាង២សប្តាហ៍ប៉ុណ្ណោះ ។ រីឯអ្នកស្រី Moreno Valle ដែលជាភរិយាលោក Alonso បានកាន់តំណែងអភិបាលរដ្ឋពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧ និងបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាសហព័ន្ធ ។
កាសែត Reforma បានផ្សាយថា ឧទ្ធម្ភាគចក្ររបស់អភិបាលរដ្ឋខាងលើ ចេញដំណើរពីទីក្រុង Puebla ហើយបានធ្លាក់នៅតំបន់ Huejotzingo ប្រហែល៣០គីឡូម៉ែត្រប៉ុណ្ណោះ ។ មូលហេតុមួយនេះ ប៉ូលិសមិនបានបញ្ជាក់ប្រាប់នោះទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។