មនុស្ស៨នាក់ស្លាប់​ក្នុងករណីឆេះក្លឹបកម្សាន្តនៅសង្កាត់ផ្សារដេប៉ូទី១

មនុស្សប្រុសស្រីចំនួន ៨នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែងដែលស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

មូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍អគ្គិភ័យនេះ គេមិនដឹងនៅឡើយទេ ខណៈអាជ្ញាធរកំពុងតែស្រាវជ្រាវ។

ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍នេះ មានចំនួន ៨នាក់ ក្នុងនោះស្រី ១នាក់ ។ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅល្ងាចម៉ោង៥ និងត្រូវបានកងកម្លាំងពន្លត់ឱ្យរលត់ទៅវិញនៅវេលាម៉ោង៨កន្លះយប់ថ្ងៃដដែល។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៨៨រថយន្ត ស្មើនឹង ៣៥២ ម៉ែត្រគូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close