ក្រសួង​អំពាវនាវ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ក្នុង​សប្តាហ៍​នេះ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ពីថ្ងៃ​ទី​១២-១៤ ខែកក្កដា ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួល​នូវ​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប (​ចិន​)​។ បន្ទាប់ពីនោះ ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា នឹង​អាច​ទទួល​នូវ​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ថ្មី​ដែល​កើតឡើង​ក្នុង មហាសមុទ្រ​ប៉ាស៊ីហ្វិក (​ខាងកើត​ហ្វីលីពីន​), សមុទ្រ​ចិន​ខាងត្បូង និង​កំណើន​នៃ​ខ្យល់មូសុង​និរតី​។ លក្ខណៈ​ទាំងនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* ពីថ្ងៃ​ទី​១២-១៤ ខែកក្កដា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​
* ពីថ្ងៃ​ទី​១៥-១៨ ខែកក្កដា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* ពីថ្ងៃ​ទី​១២-១៤ ខែកក្កដា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​
* ពីថ្ងៃ​ទី​១៥-១៨ ខែកក្កដា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ ១C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* ពីថ្ងៃ​ទី​១២-១៤ ខែកក្កដា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​តិច​
* ពីថ្ងៃ​ទី​១៦-១៨ ខែកក្កដា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់ កន្ត្រាក់ ។ នៅលើ​ផ្ទៃសមុទ្រ ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​។​

​ក្រសួង​អំពាវនាវ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close