ភ្ញៀវទេសចរ​ជាង ២៨​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​កាលពី​សប្តាហ៍​មុន​

​តាម​របាយការណ៍​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត បាន​ឲ្យ​ដឹងថា​៖ ស្ថានភាព​ភ្ញៀវទេសចរ​ប្រចាំ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​០៣-០៩ ខែកក្កដា ឆ្នាំ​២០២៣ ដែល​បាន​ទៅ​ទស្សនា​កម្សាន្ត តាម​តំបន់ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា នៅ​ទូទាំងប្រទេស មាន​ភ្ញៀវ​សរុប​ចំនួន ២៨៦.៩៥៩ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ២៥០.៨៨៧​នាក់ និង​ភ្ញៀវ​អន្តរជាតិ ៣៦.០៧២​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
១ ខេត្ត​ព្រះសីហនុ ៦១.៣៨០ នាក់​
២ ខេត្តបាត់ដំបង ៣៤.០៨០ នាក់​
៣ រាជធានី​ភ្នំពេញ ៣២.៧២៧ នាក់​
៤ ខេត្តកំពត ២៨.១៣៧ នាក់​
៥ ខេត្តសៀមរាប ២០.២៦៨ នាក់​
៦ ខេត្តកណ្តាល ២០.៥៤១ នាក់​។​

​គួរកត់សំគាល់​៖
១ ចំនួន​ភ្ញៀវទេសចរ​ខាងលើ មានការ​ថមថយ​ប្រមាណ ៦,៣៨% ធៀប​នឹង​សប្តាហ៍​កន្លងមក ក្នុងនោះ ភ្ញៀវ​ជាតិ ថយចុះ​ប្រមាណ ៨,១១% ខណៈដែល​ភ្ញៀវ​អន្តរជាតិ កើនឡើង ៧,៧៧%​។​
២ ការ​ថមថយ​នៃ​ចំនួន​ភ្ញៀវ​ក្នុងស្រុក គឺអាច​មកពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែលជា​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលុប ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។
៣ កាលពី​ថ្ងៃទី​៧ ខែកក្កដា សប្តាហ៍​មុន គឺជា​ខួប​លើក​ទី​១៥ នៃ​ការចុះបញ្ជី “​ប្រាសាទព្រះវិហារ​” ជា​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២) ហើយ​ថ្ងៃទី​៨ ខែកក្កដា គឺជា​ខួប​ឆ្នាំ​ទី​៦ នៃ​ការចុះបញ្ជី “​ប្រាសាទ​សំបូរ​ព្រៃ​គុន​” ជា​បេតិកភណ្ឌ​ពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៣)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close