កម្ពុជា បន្ត​ទទួល​ឥទ្ធិពល​ពី​ជ្រលង​ព្យុះ​ទី​៤ ឈ្មោះ តា​លីម និង​ខ្យល់មូសុង​និរតី ចាប់ពី​ថ្ងៃទី ១៩-២៥ ខែកក្កដា ឆ្នាំ​២០២៣!

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៩-២៥ ខែកក្កដា ឆ្នាំ​២០២៣ ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួល​ឥទ្ធិពល​ពី​ជ្រលង​ព្យុះ​ទី​៤ ឈ្មោះ តា​លីម (TALIM) និង​ខ្យល់មូសុង​និរតី ( ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ ដោយឡែក​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន សម្ពាធ​ទាប សកម្ម​មួយ នឹង​អាច​វិ​វត្ត​ជា​ព្យុះ​ថ្មី​មួយទៀត ពេល​ចូលដល់​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន ។​

​លក្ខណៈ​ទាំងនេះ​នឹងធ្វើ​ឲ្យ ៖
១-​តំបន់​ទំនាប​កណ្តាល ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ ១C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
– អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​បង្ហូរ​ដោយ​ផ្នែក​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

២-​តំបន់​ខ្ពង់រាប​៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ ១C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
– អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

៣-​តំបន់​មាត់សមុទ្រ ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
– អាចមាន​ច​ឆ្លង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្ករ​ច្រើន លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នៅលើ​ផ្ទៃសមុទ្រ នឹងមាន​ខ្យល់​បក់បោក​ខ្លាំង ព្រមទាំង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័​ត៍​មាន និង​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close