មិនដឹងអាងអី សង់របងបិទអូរនៅក្បែរ​ភ្នំគូលែន សមត្ថកិច្ច​ចុះហាមឃាត់

កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ អាជ្ញាធរ​ស្រុក​បន្ទាយស្រី និង​អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ចុះ​ទប់ស្កាត់​សំណង់​របង​រឹង​កាត់​ទទឹង​អូរ​ធម្មជាតិ ស្ថិត​នៅ​ក្នុងភូមិ​គូលែន​ថ្មី ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នៅ​ក្បែរ​ជើងភ្នំ​គូលែន ។

លោក រិ​ន ឡូត អភិបាលស្រុក​បន្ទាយស្រី​បានមានប្រសាសន៍​ថា ក្រុម​ការងារ​ស្រុក​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣​ ដើម្បី​ទៅ​មើល​ដល់ទី​តាំង​ដែល​ជនល្មើស​កំពុង​ប្រព្រឹត្តិ​ខុសច្បាប់​លូច​ធ្វើ​របង​រឹង ឆ្លងកាត់​អូរ​ធម្ម​ជាតិ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​គូលែន​ថ្មី ឃុំ​ត្បែង​នោះ ដើម្បី​បញ្ឈប់​សកម្មភាព​ភ្មា​ម​ៗ​តែ

​ម្តង ។

ហើយ​ម្ចាស់​ដែល​បាន​ធ្វើ​របង​ឆ្លងកាត់​អូរ​របស់​រដ្ឋ​នោះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បន្ទាយស្រី ធ្វើការ​ហៅ​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​នៅ​សាលាស្រុក​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​ខាង​មុខ​។

យ៉ាងណាក៏ដោយ អាជ្ញាធរ​មិន​បានបញ្ជាក់ទេថា ម្ចាស់សំណង់នេះ​គឺជាអ្នកណា ហើយ​មានហេតុអ្វីបានជាហ៊ានដល់ថ្នាក់ធ្វើរបង​កាត់អូរយ៉ាងដូច្នេះទេ តែយ៉ាងណាក៏ដោយសាធារណជនរំពឹងថា អាជ្ញាធរ​ពាក់ព័ន្ធនឹង​ចាត់វិធានការរឿងនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close