មនុស្ស​២នាក់ស្លាប់ និង​អ្នក​បោះតង់៤១នាក់ត្រូវជួយសង្រ្គោះ នៅ​ម្តុំ​ទឹកធ្លាក់ឱម៉ាល់

ក្រុមយុវជន យុវតី ដែលបោះតង់ នៅម្ដុំទឹកធ្លាក់ជ្រោះឱម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត កាលយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ត្រូវភ្លៀង និងខ្យល់ បោកបក់ខ្លាំង បានបណ្តាលឲ្យធ្លាក់ជ្រោះទាំងមនុស្ស ទាំងតង់ បណ្ដាលឲ្យបាត់ខ្លួន មនុស្ស ៣នាក់(ប្រុស ១នាក់ ស្រី២នាក់) ។

កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅរុករក រហូតគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៣នេះ រកឃេីញសាកសព ១នាក់ ដោយជាប់នៅក្នុងតង់ និងបន្តរុករកម្នាក់ទៀត។

បើតាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ កែវ ស្រីរ័ត្ន និងឈ្មោះ ខួច ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ច​បានជួយសង្គ្រោះមនុស្ស ៤១នាក់ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close