កម្ពុជា អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃទី​៩-១៥ ខែសីហា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​៩-១៥ ខែសីហា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា កម្ពុជា​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប ។ បន្ទាប់មក​ចាប់ពី​ថ្ងៃទី​១២ ខែសីហា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ប្រព័ន្ធ​សម្ពាធ​ទាប អូសបន្លាយ​លើ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា ឡាវ និង​ប្រទេស​វៀតណាម ជាមួយ​ខ្យល់មូសុង​និរតី​មធ្យម​។ លក្ខណៈ​ទាំងនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កម្រិត​ខ្សោយ​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កម្រិត​ខ្សោយ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កម្រិត​មធ្យម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close