តម្លៃ​អង្ករ កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត ក្នុង​រយៈពេល​ជិត ១៥​ឆ្នាំ នៅក្នុង​ទ្វីបអាស៊ី

តម្លៃ​អង្ករ​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត ក្នុង​រយៈពេល​ជិត ១៥​ឆ្នាំ​នៅក្នុង​ទ្វីបអាស៊ី ដោយសារ​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ការផ្គត់ផ្គង់​សកល ខណៈ​អាកាសធាតុ​ស្ងួត​បាន​គំរាមកំហែង​ដល់​ផលិតកម្ម​ក្នុងប្រទេស​ថៃ និង​បន្ទាប់ពី​ឥណ្ឌា​បាន​ហាមឃាត់​ការនាំចេញ​មួយចំនួន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។​

​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​រាយការណ៍​ដោយ​ដកស្រង់​ទិន្នន័យ​របស់​សមាគម​អ្នក​នាំចេញ​អង្ករ​ថៃ​ដែល​ចេញផ្សាយ​ដោយ​កាលពី​ថ្ងៃ​ពុធ​ថា តម្លៃ​អង្ក​រស​ថៃ​ប្រភេទ​បាក់ ៥% ដែលជា​តម្លៃ​អង្ករ​ស្តង់ដារ​អាស៊ី​បាន​កើនឡើង​ដល់ ៦៤៨​ដុល្លារ​ក្នុង​មួយ​តោន ដែលជា​តម្លៃ​ថ្លៃ​បំផុត​គិត​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០០៨​។ តម្លៃ​នេះ​នាំឱ្យ​កំណើន​តម្លៃ​កើន​ជិត​ដល់ ៥០% នៅ​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​។​

​អង្ករ​មាន​សារៈសំខាន់​ចំពោះ​របប​អាហារ​របស់​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ទ្វីបអាស៊ី និង​អាហ្វ្រិក ហើយ​ការកើនឡើង​តម្លៃ​អាច​បន្ថែម​សម្ពាធ​អតិផរណា និង​ជំរុញ​ការចំណាយ​លើករ​នាំចូល​សម្រាប់​ប្រទេស​អ្នកទិញ​។​

​ការគំរាមកំហែង​ចុងក្រោយ​ចំពោះ​ការផ្គត់ផ្គង់​កើតមាន​ចេញពី​ប្រទេស​ថៃ ដែលជា​ប្រទេស​នាំចេញ​អង្ករ​ធំ​ទី​ពីរ​ក្នុង​ពិភពលោក​។ អាជ្ញាធរ​ថៃ​កំពុង​លើកទឹកចិត្ត​កសិករ​ឱ្យ​ប្តូរ​ទៅ​ដាំ​ដំណាំ​ផ្សេង​ដែល​ត្រូវការ​ទឹក​តិច ខណៈដែល​ប្រទេស​នេះ​ទប់​ទល់នឹង​ស្ថានភាព​ស្ងួត​ជាមួយនឹង​ការចាប់ផ្តើម​បា​តុ​ភូមិ​អាកាសធាតុ​អ៊ែ​ល​នី​ណូ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close