លោកណុប សំអានប្រធានការិយាល័យគយនិងរដ្ធាករទំនប់រលកក្រុងព្រះសីហនុប្រព្តឹតអំពេីពុករលួយបានដោយសារអាងខ្នងបង្អែកលោកគុណញឹម ?
ខេត្តព្រះសីហនុ៖បើតាមប្រភពីមន្រ្តីដែលស្និទ្ធនឹងលោកណុប សំអានបានបង្ហើបឲ្យខ្មែរ៧មករាដឹងថា លោក ណុប សំអាន ចំណាយដើម ទុនយ៉ាងច្រើន ក្នុងការទទួល បានតំណែងជាមេគយច្រក ទំនប់រលក។ហេតុនេះហើយទើបលោក ណុប សំអាន ឃុបឃិតបើកដៃ ឲ្យឈ្មួញធំៗជាច្រើននាក់ ទៀតនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងជាទំនិញដែលបង់ពន្ធខ្ពស់មកជា ទំនិញបង់ពន្ធទាបខុសច្បាប់យ៉ាងពេញបន្ទុកតែម្តង។
ចំណែកលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយចំនួនកំពុងសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលតាមច្រកទំនប់រលក កាន់តែច្រើនឡើងៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗរាប់មឺុនលានដុល្លារហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកណុប សំអាន មេគយច្រកទំនប់រលក។ព្រោះអីលោក គុណ ញឹម ដែលជាមេគយធំមិនហ៊ានប៉ះពាល់លោកណុប សំអាន ដែលកំពុងល្បីល្បាញខាងពុករលួយនោះទេ។
ជាក់ស្ដែងសូម្បីតែប្រេងសាំងគេចពន្ធ និងទំនិញគេចពន្ធច្រើនប្រភេទត្រូវឈ្មួញសម្រុកនាំចូលតាមច្រកទំនប់រលក យ៉ាងគគ្រឹកគគ្រេងហើយលោកណុប សំអាន សប្បាយប្រមូលលុយស្រង់ដើមយ៉ាងសុខស្រួល។ប្រភពពីភ្នាក់ងារគយនិងមន្ត្រីគយក្នុងខេត្តព្រះសីហនុ បានឲ្យដឹងទៀតថាលោក ណុប សំអាន កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងប្រេងសាំងគេចពន្ធតាមច្រកទំនប់រលក កាន់តែច្រើនឡើងៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ហើយជាឈ្មួញដ៏មានឥទ្ធិពលបំផុតប្រចាំទឹកដីខេត្តព្រះសីហនុ។
ឈ្មួញបានសម្រុកនាំចូលទំនិញគេចពន្ធ និងប្រេងសាំងគេចពន្ធមកចែកចាយពេញទីផ្សារក្នុងខេត្តព្រះសីហនុ ដឹកជញ្ជូនទៅលក់ចែកចាយតាមបណ្ដាខេត្តផ្សេងៗទៀតដូចជា ខេត្តកោះកុង ខេត្តកំពត ខេត្តកំពង់ស្ពឺ និងចូលមកដល់រាជធានីភ្នំពេញ ទៀតផង។ព្រោះគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។តាមរយៈការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ក៏ដូចជាទំនិញគេចពន្ធច្រើនប្រភេទយ៉ាងពេញបន្ទុក គឺលោកណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលកអាចប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ពាក់ព័ន្ធពត៌មានពុករលួយខាងលើសារពត៌មានយើងបានទំនាក់ទំនងទៅលោកណុប សំអានប្រធានការិយាល័យគយច្រកទំនប់រលកនៅព្រឹកថៃ្ងទី២៥ខែធ្នូនេះដែរតែមិនលើកទូរស័ព្ទ៕ពាកពន្ធ័និងបញ្ហាពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយនិងរដ្ធាករទំនប់រលកក្រុងព្រះសីហនុនេះស្នេីសុំឯកឧត្តមទេសរដ្ធមន្ត្រីឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពេីពុករលួយមេត្តាបេីកកញ្ចប់ធ្វេីការសេុីបអង្កេតអោយបានសីុជម្រៅទៅលេីលោក ណុប សំអាន ប្រធានការិយាល័យគយនិងរដ្ធាករទំនប់រលកផងកុំអោយរីករាលដាលខ្លាំងពេក ៕ដោយខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។