ម៉ិចស៊ីកូស្នើជំនាញអាមេរិកចូលរួមស៊ើបអង្កេតករណីធ្លាក់ឧទ្ធម្ភាគចក្រ
រដ្ឋាភិបាលម៉ិចស៊ីកូ បានស្នើឲ្យក្រុមជំនាញអាមេរិក ចូលរួមស៊ើបអង្កេតករណីធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឲ្យស្លាប់អភិបាលរដ្ឋភាគខាងលិច Puebla រួមជាមួយស្វាមីរបស់លោកស្រី ។
មន្ត្រីក្រសួងដឹកជញ្ជូនម៉ិចស៊ីកូបានថ្លែងប្រាប់ភ្នាក់ងារ AP កាលពីថ្ងៃទី២៦ ខែធ្នូថា ការស្នើសុំត្រូវបានបញ្ជូនទៅខាងមន្ត្រីជំនាញរបស់អាមេរិកដើម្បីចូលរួមស៊ើបអង្កេត និងជម្រះមន្ទិលសង្ស័យទៅលើហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃចន្ទ ស្លាប់អភិបាល Martha Erika Alonso រួមជាមួយស្វាមី Rafael Moreno Valle អតីតជាអភិបាលរដ្ឋផងដែរ ។
មន្ត្រីម៉ិចស៊ីកូ បញ្ជាក់ថា អ្នកផលិតឧទ្ធម្ភាគចក្រ និងម៉ាស៊ីនរបស់វា ក៏ចូលរួមការស៊ើបអង្កេតនេះដែរ ហើយថា វាឆាប់រហ័សណាស់ ដែលសន្មត់ថាគ្រោះថ្នាក់នេះ កើតឡើងដោយសារមូលហេតុម៉ាស៊ីននោះ ។
២អាកាសយានិក និង៣ជាអ្នកដំណើរក៏បានស្លាប់ក្នុងហេតុការណ៍នេះដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។