មហាជនកំពុងតែចោទសួរថាតើបង្ក្រាបរបៀបម៉េចបើបង្ក្រាបរើសមុខយ៉ាងនេះ ឃើញតែបង្ក្រាបអាតូចៗទុកអាធំៗ ?

លោកផាត ផៃ ជាមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បើតាមប្រភពព័ត៌មានពីប្រជានេសាទមកឱ្យអង្គភាពយើងខ្ញុំដឹងថា ជារៀងរាល់ឆ្នាំកន្លងមកគឺប្រើកណ្ដាប់ដៃធំ បានន័យថាគាត់យកផលប្រយោជន៍ពីបទល្មើសនេសាទគ្រប់រូបភាពទាំងរបាំងណរ៉ាវ លូស្បៃមុង កាណូតកាវលៀសកាណូតរុញស៊ីប តាមប្រភព គឺយកលុយពីបទល្មើសនេសាទទាំងអស់នោះច្រើនៗ ជាងស្ថាប័នផ្សេងៗទៅទៀត ។

បើតាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជានេសាទនៅលើផ្ទៃបឹងទន្លេសាប លោកពៅ លោកផាតផៃ ជាកូនចៅរបស់លោកកើតគា នាយអធិការដ្ឋានរដ្ឋបាលជួលផលខាងជើងបឹងទន្លេសាបដូចជាមិនឮល្បីថាបង្ក្រាបលឺល្បីថាដើរយកតែលុយតាមបទល្មើសប្រើកណ្ដាប់ដៃធំៗទៀត ប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាបពិតជាមិនយល់ពីទង្វើរបស់ជំនាញសព្វថ្ងៃនេះ តើថ្នាក់លើបង្កើតជំនាញមកឲ្យបង្ក្រាបបទល្មើសឬមួយឲ្យមករួមរស់ជាមួយបទល្មើសដើម្បីកាន់ដៃគ្នាដើរផ្លូវតែមួយបំផ្លាញនូវធនធានធម្មជាតិ។

បងប្អូនប្រជាពលរដ្ឋដែលស្នេហាលើវិស័យធនធានមច្ឆាជាតិនៅជុំវិញបឹងទន្លេសាបសូមសំណូមពរទៅឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងឯកឧត្តមពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលនិងជាប្រធានរដ្ឋបាលជលផល សូមលោកមេត្តា ជួយអន្តរាគមន៍មកលើមន្ត្រីជំនាញនៅថ្នាក់ក្រោមជាពិសេសថ្នាក់មូលដ្ឋាននៅលើផ្ទៃបឹងទន្លេសាបសព្វថ្ងៃនេះ តើតួនាទីរបស់ពួកគាត់ធ្វើអ្វីខ្លះ ឬមួយរងចាំតែបញ្ជាពីថ្នាក់លើទើបដុតដៃដុតជើងបង្ក្រាប ជាពិសេសទឹកដីឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រំប្រទល់ជាប់នឹងស្រុកក្រគរកំពង់លួងផាត់សណ្ដាយគឺមហាបទល្មើសច្រើនជាងគេ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close