​ក្រសួង​អប់រំ ប្រកាស​ព័ត៌មាន​ពី​ក្របខណ្ឌ​អភិវឌ្ឍន៍​សាលារៀន​ជំនាន់​ថ្មី​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ក្របខណ្ឌ​អភិវឌ្ឍន៍​សាលារៀន​ជំនាន់​ថ្មី ដែល​ក្រសួង​បាន​សាកល្បង​ដំណើរការ​កម្មវិធី​សាលារៀន​នៅ​វិទ្យាល័យ​ព្រះ​ស៉ី​សុវត្ថិ រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា (KAPE)​។​

​ការដាក់ឱ្យ​ដំណើរការ​ក្របខណ្ឌ​អភិវឌ្ឍន៍​សាលារៀន​ជំនាន់​ថ្មី​នេះដែរ គឺ​ក្នុង​គោលដៅ​បង្កើត​នូវ​ម៉ូ​ដែល​នៃ​ការអភិវឌ្ឍ​ការអប់រំ​ឱ្យដល់​កម្រិតស្ដង់ដា​អតិបរមា ដែល​ឆ្ពោះទៅ​ការកើតឡើង​នូវ​ជំនាន់​ថ្មី​មួយ​នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ​នៅ​កម្ពុជា ដោយ​ផ្ដល់​ជា​គំរូ​អភិបាលកិច្ច​ល្អ ស្ដង់ដា​វិជ្ជាជីវៈ​ខ្ពស់ និង​ស្ដង់ដា​សិក្សា​ដែលមាន​គុណភាព​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close