​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា មាន​ចំនួន​អ្នកស្លាប់​កើន​លើស ១៨,៤០០​នាក់

​ក្រសួងសុខាភិបាល​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប បានប្រកាស​ឱ្យដឹង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា ចំនួន​អ្នកស្លាប់​បាន​កើនឡើង​លើសពី ១៨,៤០០​នាក់​ហើយ ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជម្លោះ​រវាង​ក្រុម​ហា​ម៉ាស់ និង​អ៊ីស្រាអែល​កាលពី​ថ្ងៃទី ៧ ខែតុលា​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៣​។​

​លោក Al-Qudra បានឱ្យដឹង​ទៀតថា ក្នុងអំឡុងពេល​ប៉ុន្មាន​ម៉ោង​កន្លងមកនេះ សាកសព​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន ២០៧ នាក់​ទៀត ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ហ្គា​ហ្សា​ស្ទ្រី​ប ខណៈដែល​មនុស្ស ៤៥០ នាក់​ផ្សេងទៀត​បាន​រងរបួស ដោយសារ​លទ្ធផល​នៃ​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​។​

​គួរ​បញ្ជាក់ថា អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស និង​តាមផ្លូវ​គោក​ជា​បន្តបន្ទាប់ លើ​តំបន់​ហ្គា​ហ្សា​ចាប់តាំងពី​ថ្ងៃទី ៧ ខែតុលា ដើម្បី​ជាការ​ឆ្លើយតប​នឹង​ការ​វាយឆ្មក់​ដ៏​ភ្ញាក់ផ្អើល ពី​សំណាក់​ក្រុម​ហា​ម៉ាស់​លើ​ភាគខាងត្បូង​អ៊ីស្រាអែល ដែល​បានសម្លាប់​មនុស្ស​ប្រហែល ១, ២០០ នាក់​។ បទ​ឈប់​បាញ់​រយៈពេល ១០ ថ្ងៃ​ត្រូវបាន​អនុវត្ត​នៅ​ចុងខែ​វិច្ឆិកា ដើម្បី​ដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ចំនួន ១០៥ នាក់​ដែល​ក្រុម​ហា​ម៉ា​សបាន​ឃុំខ្លួន ជា​ថ្នូរ​នឹង​ការដោះលែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន ២៤០ នាក់​ពី​ពន្ធនាគារ​អ៊ីស្រាអែល​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close