ចាប់ខ្លួនជនជាតិថៃ ៦នាក់ ករណីគ្រឿងញៀនមួយចំនួនធំ នៅក្រុងប៉ោយប៉ែត
ជនជាតិថៃប្រុសស្រី ៦នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យឃាត់ខ្លួន និងដកហូតថ្នាំញៀនបានមួយចំនួនធំ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចជំនាញ បានដកហូតបានវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាចំនួន ៦ថង់ ថ្នាំគ្រាប់ ចំនួន២៩ថង់ ថ្នាំគ្រាប់ wy ចំនួន៧ថង់ ថ្នាំគ្រាប់ fifi ចំនួន៣៥បន្ទះ ថ្នាំកញ្ចប់(ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់ ជញ្ជីងចំនួន២ ៧.ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ក្រោយការបង្ក្រាប កម្លាំងនគរបាលជំនាញ បានបញ្ជូនជនសង្ស័យទាំង៦នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួនាំ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។