​ក្រសួង​ធនធានទឹក បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃនេះ​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤​។​

​ក្រសួង​បញ្ជាក់ថា ប្រទេស​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​សម្ពាធ​ខ្ពស់ នៅលើ​ប្រទេស​ចិន ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្សោយ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៤៖

១-​តំបន់​វាលទំនាប​
* សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​។​

២-​តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​។​

៣-​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​
* រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,០០​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close