ក្រសួង​ធនធានទឹក ជូនដំណឹង​បន្ថែម ស្តីពី​អាកាសធាតុ​បន្ត​រដូវប្រាំង​ដល់​ដើមខែ​ឧសភា ២០២៤

​បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ព្យាករណ៍​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ឱ្យបាន​ជ្រាប​អំពី​ស្ថានភាព​អាកាសធាតុ​បន្ត នៅក្នុង​រដូវប្រាំង​ដូចខាងក្រោម​៖
១-​សីតុណ្ហភាព​នៅក្នុង​រដូវ​ប្រាំង​មានការ​ប្រែប្រួល​ខ្លាំង ជាមួយនឹង​សីតុណ្ហភាព​ក្តៅ​កើនឡើង ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​ក្តៅ​ជាង​ឆ្នាំ​២០២៣ ដោយ​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៧°C និង សីតុណ្ហភាព​អតិបរមា​ខ្ពស់បំផុត​រង្វង់ ៤១°C នៅក្នុង​ខែមេសា និង​ដើមខែ​ឧសភា​។​
២-​ភ្លៀង​កក់ខែ​អាចមាន​តិចតួច ជាមួយគ្នា​នឹង​របប​ខ្យល់មូសុង​និរតី​ខ្សោយ​ធ្វើឱ្យ​រដូវវស្សា​ចាប់ ផ្ដើម​យឺត (​យឺត​ជាង​ឆ្នាំ​២០២៣) រីឯ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើត​ច្រើន​នៅក្នុង​ខែមេសា និង ខែឧសភា ឆ្នាំ​២០២៤​។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណៈជន​ចូលរួម​សហការ​ថែរក្សា ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ ឆ្ងាយ​ពី​ប្រភពទឹក​។ ជាមួយគ្នា​នោះដែរ សូម​យកចិត្តទុកដាក់ ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើតមាន​ច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close