​ចក្រភព​អង់គ្លេស រង​ការវាយប្រហារ​ពី​ឥទ្ធិពល​ព្យុះ Isha ពេញ​មួយ​យប់​

បណ្តាញ​ផ្លូវ​រថភ្លើង​បាន​រង​នូវ​ការរំខាន ខណៈ​ជើងហោះហើរ​ត្រូវបាន​លុបចោល និង​ផ្ទះ​រាប់ពាន់​ខ្នង​បាន​ដាច់​ចរន្តអគ្គិសនី នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ចក្រភព​អង់គ្លេស​រង​នូវ​ឥទ្ធិពល​ព្យុះ Isha ពេញ​មួយ​យប់​។ នេះ​បើ​យោង​ត​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែមករា ឆ្នាំ​២០២៤​។​

Scotland បាន​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​បំផុត ដោយ​ខ្យល់ព្យុះ​ល្បឿន ១៤៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នាំ​ឲ្យ​មានការ​លុបចោល សេវាកម្ម​រថភ្លើង​ទាំងអស់​។ ជើងហោះហើរ​ជាច្រើន ពី​អាកាសយានដ្ឋាន Edinburgh និង Glasgow ក៏ត្រូវ​បាន​លុបចោល​ផងដែរ​។ ដោយឡែក ខ្សែ​រថភ្លើង​នៅ​ផ្នែក​ខ្លះ​នៃ​ភាគខាងត្បូង​ប្រទេស​អង់គ្លេស បាន​រង​ផលប៉ះពាល់ ដែល​រួមមាន​ទាំង​ខ្សែ​ផ្លូវ​រត់​ចេញពី​ទីក្រុង​ឡុង​ដ៍ ទៅកាន់​អាកាសយានដ្ឋាន Gatwick​។ បណ្តាញ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​ស្តារឡើងវិញ នូវ​រចនាសម្ព័ន្ធ​អគ្គិសនី នៅឯ​ភាគ​ខាងកើត និង​ភាគ​ខាងលិច ប៉ុន្តែ​ផ្ទះ​ចំនួន ៤៥,០០០​ខ្នង​នៅ​អៀរ​ឡង់​ខាងជើង គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ ជើង​ហោះ​ចេញ និង​ចូល​ទីក្រុង Dublin នៃ​ប្រទេស​អៀរ​ឡង់​ខាងជើង ចំនួន ១០២​ត្រូវបាន​លុបចោល ដោយសារតែ​ព្យុះ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close