​ទុន​ជាង ៤៤៤​លាន​ដុល្លារ លើ​គម្រោង​វិនិយោគ​ចំនួន​២២ ត្រូវបាន​អនុម័ត​ឲ្យ​ដំណើរការ

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​២២ ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជាង​៤៤៤​លាន​ដុល្លារ​អាម៉េរិក​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​សេចក្ដីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ចំនួន ២២ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជាង ៤៤៤​លាន​ដុល្លារ​អាម៉េរិក​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់ថា ក្នុង​រយៈពេល​១៥​ថ្ងៃ នៃ​ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ គម្រោង​វិនិយោគ​ដែល​ទទួលបាន​ការអនុម័ត​រួមមាន​៖

១៖ គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
២៖ គម្រោង​វិនិយោគ​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ និង​រោងចក្រ​កែច្នៃ នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​
៣៖ គម្រោង​វិនិយោគ​អាជីវកម្ម​រ៉ែ​ដែក នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​។​
៤៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​កាបូប​, ថង់យួរ​, ស្រោម​កង់​រថយន្ត​, គម្រប​សៀវភៅ​, និង​ទ្រនាប់​គ្រប់​ប្រភេទ នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​
៥៖ គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
៦៖ គម្រោង​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​រោងចក្រ​កែច្នៃ នៅ​ស្រុក​បុរី​អូរ​ស្វាយ​សន​ជ័យ ខេត្តស្ទឹងត្រែង​។​
៧៖ គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ​ពហុ​បំណង និង​មណ្ឌល​ភស្តុភា​រកម្ម​កំពង់ឆ្នាំង នៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​
៨៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ពី​លោហធាតុ​កែច្នៃ នៅ​ស្រុក​ស្វាយ​ជំ ខេត្តស្វាយរៀង​។​
៩៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​, សម្លៀកបំពាក់​ពេទ្យ​, និង​សម្លៀកបំពាក់​សត្វ ចិញ្ចឹម នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
១០៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កេស​កា​តុង នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
១១៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
១២៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
១៣៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ស្រុក​បាទី ខេត្តតាកែវ​។​
១៤៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល​, អំពូល​ភ្លើង​លំអ​, និង​គ្រឿងបន្លាស់​ដើម​ណូអែល នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
១៥៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ស្រុក​សំរោង ខេត្តតាកែវ​។​
១៦៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែ​ដូង នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
១៧៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​តុក្កតា និង​សម្ភារៈ​សត្វ​ចិញ្ចឹម នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
១៨៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​, សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​, និង​សម្ភា​រៈវេច​ខ្ចប់ គ្រប់​ប្រភេទ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា វី​សស៍ ខេត្តស្វាយរៀង​។​
១៩៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ​, ខ្សែភ្លើង​, និង​កេស​កា​តុង នៅ​តំបន់​សេដ្ឋកិច្ច ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង​។​
២០៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​, សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​, និង​សម្ភា​រៈវេច​ខ្ចប់ គ្រប់​ប្រភេទ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង​។​
២១៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សា​ឡុង​គ្រប់​ប្រភេទ និង​គ្រឿង​សង្ហា​រឹម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​
២២៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​, ស្រោមដៃ​, ស្រោមជើង​, មួក​, និង​កាបូប​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាំ​ង​ស៊ូ ផ្លូវជាតិ​លេខ ៦ ខេត្តកំពង់ចាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close