​ក្រសួង​ធនធានទឹក បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​ក្រសួង​បញ្ជាក់ថា ជ្រលង​សម្ពាធ​ទាប​មាន​ឥទ្ធិពល​អូសបន្លាយ ពី​ឈូង​សមុទ្រ​បេង​ហ្គា​ល់​រហូតដល់​ឈូង​សមុទ្រ​ថៃ និង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា និង​សម្ពាធ​ខ្ពស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ថយឥទ្ធិពល​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤៖

១. តំបន់​វាលទំនាប ៖
* សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C (​អង្សា​សេ​) និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C (​អង្សា​សេ​) ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​៥% និង​មាន​ខ្យល់​បក់​មកពី​ទិសបូព៌​មាន​ល្បឿន​២​ម៉ែត្រ​/​វិនាទី​។​

២.​តំបន់​ខ្ពង់រាប ៖
* សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C (​អង្សា​សេ​) និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៧°C (​អង្សា​សេ​) ផ្ទៃមេឃ​មាន​ពពក​តិច ខ្យល់​បក់​មកពី​ទិសបូព៌​មាន​ល្បឿន​២​ម៉ែត្រ​/​វិនាទី ដោយឡែក​នៅ​ខេត្តកំពង់ស្ពឺ មាន​ភ្លៀង​ធ្លាក់​ខ្សោយ​គ្រប់​ដណ្តប​លើ​ផ្ទៃដី​៥%​។​

៣.​តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C (​អង្សា​សេ​) និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C (​អង្សា​សេ​) ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​២០% ខ្យល់​បក់​មកពី​ទិសនិរតី មាន​ល្បឿន ៥​ម៉ែត្រ​/​វិនាទី​។​
* រលក​សមុទ្រ​មាន​កម្ពស់​អប្បបរមា​១,២៥​ម៉ែត្រ និង​កម្ពស់​អតិបរមា​២,៥០​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close