អ្នកសារព័ត៌មាន នៃសមាគមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន (UMA) ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរកងទ័ពអាកាសភូមិន្ទថៃ
បាងកក-ប្រទេសថៃ ៖ អ្នកសារព័ត៌មាន និងគណៈកម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាកម្ពុជា ថៃនៃសមាគមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន (UMA) ជាង៣០រូបកាលពីថ្ងៃទី១៩ ខែកុម្ភ:ឆ្នាំ២០២៤ បានទៅធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិកងទ័ពអាកាសភូមិន្ទថៃ( National Aviation Museum of the Royal Thai Air Force ) មានទីតាំង ផ្លូវផាហនយុធីន ខាងត្បូងស្លាបទី៦ នៃព្រលានយន្តហោះក្នុងស្រុកដងមឿនរាជធានីបាងកក ប្រទេសថៃ។
ប្រតិភូនោះដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិតប្រាស៊ើដ្ឋ សែនរុងរឿង អគ្គលេខាធិការសមាគមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(Union Media of ASEAN ឬUMA) លោកបណ្ឌិតសាស្ត្រាចារ្យប្រយ សម្បត្តិ អគ្គលេខាធិការរងសមាគមនេះ ទទួលបន្ទុកប្រទេសថៃ លោកបណ្ឌិតសាស្ត្រាចារ្យសុខ សុវណ្ណ អគ្គលេខាធិការង ទទួលប្រទេសកម្ពុជា។
ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ រាក់រទាក់ពីមន្ត្រីអ្នកចាត់ការនៃសារ:មន្ទីរដែលជាអ្នកអញ្ជើញនិងរៀបចំ ហើយក៏បានជម្រាបពីគោលបំណងនៃទស្សនកិច្ចសិក្សានោះថា ដើម្បីស្វែងយល់ពីទំនាក់ទំនងព័ត៌មាននិងសារ:ប្រយោជន៍នៃការតៃងពិព័រណ៍យន្តហោះ ឧបត្ថម្ភជាគចក្រ យុទ្ធភ័ណ្ឌ រ៉ាដា និងសម្ភារ:នានានៃអាកាសចរយោធា។
តមកមគ្គុទេសក៍ភ្ញៀវនៃសារ:មន្ទីរបានបង្ហាញសង្ខេបនិងផ្តោតលើចំណុចគោលដៅនៃសារ:មន្ទីរនោះថា : សារមន្ទីរជាតិកងទ័ពអាកាសភូមិន្ទថៃ(ត្រូវ RTAF ) បានបង្កើតឡើងតាំងពីឆ្នាំ១៩៥២ដើម្បីប្រមូលនិងរក្សាទុកនូវយន្តហោះ អាវុធយុទ្ធភ័ណ្ឌ ឧបករណ៍ទាក់ទងដែលប្រើប្រាស់ក្នុងកងទ័ពអាកាស រួមទាំងឧបករណ៍របស់អាកាសយានិក ឯកសណ្ឋាន ឯកសារ និងសម្ភារៈសំខាន់ៗផ្សេងទៀតដែលទាក់ទងនឹងអាកាសចរណ៍ ។ ពោលគឺដើម្បីដាក់តាំងបង្ហាញសម្រាប់សាធារណជនទូទៅ ក៏ដូចជាភ្ញៀវទេសចរណ៍អាចទស្សនា សិក្សាស្រាវជ្រាវស្វែងយល់។
កញ្ញាមគ្គុទេសក៍អោយដឹងបន្តថា : សារមន្ទីរនេះក៏ផ្តល់សេវាកម្មដល់បណ្ណាល័យអាកាសចរណ៍ដែលមានសៀវភៅប្រវត្តិសាស្ត្រ បណ្ណសារ រូបថត និងឯកសារប្រវត្តិសាស្ត្រនៃអាកាសចរណ៍សម្រាប់ការស្រាវជ្រាវ និងសិក្សា ដោយរក្សាទុកជាឯកដារប្រវត្តិនិងរឿងរ៉ាវរបស់កងទ័ពអាកាសថៃផងដែរ ។
បន្ថែមលើនោះ.ក៏ចង់អោយដឹងពីតួនាទីសារ:មន្ទូីរជាតិផ្នែកនេះក៏សំខាន់ និងក៏ជាអ្នកថែរក្សាសម្បត្តិជាតិ និងជាអ្នកផ្តល់ចំណេះដឹងដល់សង្គមសាធារណៈ ។រហូតមកទល់ពេលនេះកងយោធពលខេមរភូមិន្ទថៃក៏តែងធ្វើកម្មកម្មដើម្បីបន្តបម្រើការរៀនសូត្រចំណេះដឹង ការដាក់តាំងបង្ហាញនិងផ្សព្វផ្សាយសារមន្ទីរ ដើម្បីឆ្លើយតបនឹងការរៀនសូត្ររបស់ពួកគេផងដែរ ។ ឬអាចថា សារ:មន្ទីរនេះក្នុងនាមជាទីផ្តល់ចក្ខុវិស័យដើម្បីក្លាយជា “សាលនៃកងទ័ពអាកាសថៃ និងមជ្ឈមណ្ឌលសិក្សាអាកាសចរណ៍ជាតិ”ថៃផងទៀត ។
ចំណែកព័ត៌មានពីបណ្ណាសារនៃសារមន្ទីរនេះ បានបញ្ជាក់ដែរថា : សារ:មន្ទីរក៏នៅឆ្លៀតបានផ្តល់ព័ត៌មានលម្អិតអំពីតួនាទីរបស់ប្រទេសថៃក្នុងសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ផងដែរ ។ ក្នុងនោះកងកម្លាំងព្រះចៅអធិរាជជប៉ុនបានចូលវាយចូលនិងបោះបន្ទាយនៅចំណុចមូផ្សេងៗក្នុងប្រទេសថៃនៅថ្ងៃទី០៨ខែធ្នូឆ្នាំ១៩៤១ ។ ប៉ុន្តែ១ថ្ងៃបន្ទាប់ពីការវាយទប់ទល់ កងកម្លាំងថៃត្រូវបានទទួលបញ្ជាឱ្យឈប់បាញ់ និងអនុញ្ញាតឱ្យកងកម្លាំងជប៉ុនឆ្លងកាត់ប្រទេស។
នោះជាបទបញ្ជាររបស់រាជរដ្ឋាភិបាលថៃរបស់លោកសេនាប្រមុខពិប៊ុន ស៊ុង្គ្រាម(Marsal Pibun Songkram ) ។ ពេលនោះ ថៃក៏នឹងប្រកាសសង្គ្រាមលើទាំងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកក្នុងខែមករាឆ្នាំ១៩៤២ (ទោះបីជាការប្រកាសនេះមិនត្រូវបានប្រគល់ឱ្យសហរដ្ឋអាមេរិកដោយឯកអគ្គរដ្ឋទូតថៃក៏ដោយ)។ ហើយប្រទេសថៃនៅតែជា”សម្ព័ន្ធមិត្តរបស់ជប៉ុនតាមបច្ចេកទេស”រហូតដល់ជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី២ នៅក្នុងខែសីហា ឆ្នាំ ១៩៤៥ ។
សារមន្ទីរនេះក៏មានផ្ទាំងគំនូរជាច្រើននៃរូបយន្តហោះចម្បាំងថៃស្ទាក់វាយប្រហារយន្តហោះ B-29, P-38 និង P-51 របស់អាមេរិកផងដែរ ។ ពីឆ្នាំ២០១២ មកសារមន្ទីរកងទ័ពអាកាសថៃបានទទួលជួសជុលមូលដ្ឋានគ្រឹះ ។ លុះមកដល់ឆ្នាំ២០២០ សារមន្ទីរនេះត្រូវបានបានជួសជុល កែលម្អនិងធ្វើអោយប្រសើរឡើងដើម្បីត្រៀមទុកសម្រាប់សិក្ខាកាមមកបណ្តុះបណ្តាល ឬហ្វឹកហ្វឺន ដល់កងទ័ពអាកាសភូមិន្ទថៃ (RTAF) ។
មគ្គុទេសក៍ក៏បានបង្ហាញបន្តថា : សារ:មន្ទីរបានតាំងបង្ហាញជាពិសេសនូវប្រភេទយន្តហោះប្រីហ្គេត(Breguet de France) ខ្លាំងងជាងគេមុនគេក្នុងពិភពលោកខាងយន្តហោះរបស់ប្រទេសបារាំងកាលពីអំឡុងសង្គ្រាមលោកលើកទី១(១៩១៤) ។ តាំងបង្ហាញយន្តហោះF16 របស់អាមេរិក,យន្តហោះដឹកអ្នកដំណើរនិងដឹកទំនិញម៉ាកប៊ូអ៊ីញ(Boeing)របស់អាមេរិក ,ម៉ាកAir Bus របស់បារាំង..និងយន្តហោះទម្លាក់គ្រប់បែកកែច្នៃនិងបង្កើតឡើងដោយធ្វើថៃឈ្មោះបារីបាត្រាដែលជាលទ្ធផលនៃការធ្វើសមានកម្មបច្ចេវិទ្យាបរទេស។
សូមបញ្ជាក់ថា យន្តហោះ ឧត្ថម្ភាគចក្រ អាវុធយុទ្ធភ័ណ្ឌ ឧបករណ៍ប្រើប្រាស់ក្នុងកងទ័ពអាកាសមានដូចជាប្រភេទយន្តហោះវាយកម្ទេចឬវាយប្រហារ ,វាយប្រយុទ្ធគ្នា,ទម្លាក់គ្រាប់បែក ,ថតនិងផែនទី,គមនាគមន៍និងដឹកជញ្ជូន,ស៊ើបអង្កេត,ឈ្លបយកការណ៍,ស៊ើបការណ៍និងកម្ទេច,ហ្វឹកហ្វឺន ,ឧបករណ៍ប្រើប្រាសនិងជាង,គ្មានមនុស្សបើក(Drone) ,ជិះបណ្តែតឬបង្ហោះ,រ៉ាដាជាដើម ។
ក្នុងដំណើរទស្សនកិច្ចសិក្សានោះ ទាំងសមាជិកនិងថ្នាក់ដឹកនាំប្រតិភូ ពិសេសលោកបណ្ឌិតប្រាស៊ើដ សែនរុងរឿង អគ្គលេខាធិការ លោកបណ្ឌិតសុខ សុវណ្ណ អគ្គលេខាធិការរងបានចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ដល់សារ:មន្ទីរដែលបានតាំងបង្ហាញយន្តហោះនិងសម្ភារ:នានានៃអាកាសចរយោធាដែលបម្រើអោយការថែរក្សាសម្បត្តិមរតក ផ្តល់ចំណេះដឹងនិងបទពិសោធន៍ និងបង្ហាញសម្រាប់សាធារណជនទូទៅ ក៏ដូចជាភ្ញៀវទេសចរណ៍អាចទស្សនា សិក្សាស្រាវជ្រាវស្វែងយល់និងរកកម្រៃពីការចូលទស្សនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។