ចរាចរដឹកជញ្ជូនឈើប្រណិតនៅខេត្តមណ្ឌលគិរី ចៅហ្វាយខេត្តនិងនាយខណ្ឌថាអត់មានអីហង!

ជាក់ស្តែងមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលខូចខាតរថយន្ត ០៣គ្រឿងព្រមទាំងផ្ទះ១ខ្នងបាក់រាបដល់ដីក្នុងករណីគ្រោះថ្នាក់ចរាចរណ៌បង្កឡើងដោយឡានដឹកឈើនៅនៅចំណុច KM១៣៦ ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរីកាលពីវេលាម៉ោង ០៦ព្រឹក ថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៨។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តចំនួន ០៥គ្រឿង បានបើកដេញតាមពីក្រោយ ឡានសាំយ៉ុងមួយគ្រឿងដែលមានផ្ទុកឈើប្រណិតក្នុងទិសដៅពីស្រុកកែវសីមា ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះ។ មកដល់ចំនុចកើតហេតុខាងលេី រថយន្តពីរគ្រឿងបានប៉ះទង្គិចគ្នា បណ្ដាលឲ្យរថយន្តសាំយ៉ុងរងការក្រឡាប់ ជាច្រើនត្រឡប់ ចូលទៅក្នុងផ្ទះមួយខ្នងរបស់បងប្អូនជនជាតិខ្មែរអ៊ីស្លាម បង្កឲ្យមនុស្សនៅក្នុងផ្ទះម្នាក់ រងរបួសធ្ងន់ ចំណែកមនុស្សនៅលើរថយន្តសាំយ៉ុង ចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាលកំពុងស្ថិតនៅក្នុងការជួយសង្គ្រោះ បន្ទាន់ដោយឡែក ម្ចាស់រថយន្តប្រភេទឆ្លាម ពុំស្គាល់អត្តសញ្ញាណ ឡេីយព្រោះដាក់មេប្រូចបាត់ស្រមោលបន្សល់ទុកនិងរថយន្តតែប៉ុណ្ណោះនៅនិងកន្លែងកើតហេតុនេះនោះទេ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានបញ្ជាក់ថា រថយន្តសាំយ៉ុងដឹកឈើមានម្ចាស់ឈ្មោះរត្ន័ជាតៃកុងឡាន និងជាកូនប្រុស របស់លោកមាស សុភាព មេបញ្ជាការវរៈការពារព្រំដែនលេខ២០៤នៃខេត្តក្រចេះ។ហេីយឈ្មោះរត្ន័នេះដឹកឈេីប្រណិតជាប្រចាំនៅក្នុងទឹកដីស្រុកកែវសីមានៃខេត្តមណ្ឌលគិរីជាប្រចាំប៉ុណ្ណឹងហេីយចាំមេីលលោកស្វាយ សំអ៊ាងចៅហ្វាយខេត្តមណ្ឌលគិរីដែលធ្លាប់បានសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ធមន្ត្រីរដ្ធមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ធ្វេីការព្រមានដកតំណែងកាលពីថ្មីៗកន្លងទៅនោះនិងលោកអុំ វណ្ណសុភក្រ្ត័នាយខណ្ឌរដ្ឌបាលព្រៃឈេីប្រកែកដល់ណាទៀត៕ពាក់ពន្ធ័និងគ្រោះថ្នាក់ចរាចរណ៍សមត្តកិច្ចប្រដេញចាប់ហេីយគ្រោះថ្នាក់ខាងលេីនេះខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡេីយពីលោកអុំ វណ្ណសុភក្ត្រ័នាយខណ្ឌរដ្ឌបាលព្រៃឈេីខេត្តមណ្ឌលគិរីដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល៕ដោយឡែកអធិការនគរបាលស្រុកកែវសីមាមិនអាចទាក់ទងបាន។គួរបញ្ជាក់ថាសកម្មភាពកាប់និងដឹកជញ្ជូនឈេីខុសច្បាប់នៅក្នុងអាណាចក្រខេត្តមណ្ឌលគិរីសព្វថ្ងៃដឹកឈេីចេញយ៉ាងប្រសេចប្រសាចទាំងថ្ងៃទាំងយប់ជារៀងរាល់ថ្ងៃយកទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងដូចជាករណីរថយន្តខាងនេះបុកគ្នាក្រឡាប់និងបង្កគ្រោះក្អួតចេញសុទ្ធតែឈេីប្រណិតទេីបអស់លោកសមត្តកិច្ចនិងអាជ្ញាធរផ្លាត់មាត់ថាចុយយក្ស។ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close