ជនបរទេសពីរនាក់ប្តីប្រពន្ធយំស្រែកអោបកូនអោយគេជួយខណះកូនស្រីធ្លាក់ពីលើរ៉ឺម៉កកង់បីTukTuk
ខេត្តសៀមរាប ៖ មុននេះបន្តិចនៅម៉ោងប្រមាណ០៦៖៣០ល្ងាចថ្ងៃ២៧ ធ្នូ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលអោយក្មេងស្រីម្នាក់ធ្លាក់ពីលើរ៉ឺម៉កកង់បី (Tuk Tuk)ដួលបោកក្បាលផ្នែកខាងក្រោយ ឈាមហូរសន្លប់ធំ ឪពុកម្តាយ គិតតែពីយំស្រែកអោបកូនរកគេជួយ ធ្វើអោយមានការភ្ញាក់ផ្អើលកកស្ទះចរាចរ ពេញផ្លូវ ។ហេតុការណ៍នេះកើតឡើងនៅចំនុចផ្លូវក្រោយ អូអែល ឡាប៉េ ទល់មុខ ផ្សារអាស៊ីផ្លាស្សា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាគេឃើញភាគីរ៉ឺម៉កកង់បី បើកលឿនហើយជែងទៅប៉ះគូថរថយន្ត (camary)កាម៉ារីខ្មៅ មួយគ្រឿង ហើយរ៉េចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត ម៉ាកម័រនីញ ពណ៌ស (Morning) ទើបបណ្តាលអោយក្មេងស្រីធ្លាក់បោកក្បាល សន្លប់ធំតែម្តង។ តាមម្តាយរបស់ក្មេងស្រីរងគ្រោះបានអោយដឹងថា គាត់ជាជនជាតិ អាមេរិច ហើយកូនស្រីអាយុជាង ១០ឆ្នាំ ។
បច្ចុប្បន្នត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនហើយទើបឃើញសមត្ថកិច្ចជំនាញចរាចរមកដល់ធ្វើការវាស់វែង។ចំណែកឯអ្នកបើរ កំពុងរងចាំការដោះស្រាយ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។