នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្តិ៍ បញ្ជាអោយលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្រអនាធិបតេយ្យ
(ភ្នំពេញ)៖ ប៉ុស្ដិ៍ត្រួតពិនិត្យអនាធិបតេយ្យ ទាំងផ្លូវគោក និងផ្លូវទឹក ត្រូវតែលុបបំបាត់ នេះបើតាម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្តិ៍ ប្រាប់ឲ្យប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលជាសមាជិក ត្រូវផ្ញើរបាយការណ៍ ស្ដីពីវឌ្ឍនភាពនៃការត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្ដិ៍ ឲ្យបានមុនថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
លិខិតរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ដិត នេត សាវឿន ដែលផ្ញើជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី–ខេត្ត កាលល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ របាយការណ៍នេះ នឹងត្រូវយកធ្វើជាមូលដ្ឋានបូកសរុប វាយតម្លៃ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល និងលើកទិសដៅបន្ដ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។