ប្រធានកាំកុងត្រូលច្រកបឹងត្រកួនបើកឡានក្រឡាប់ស្លាប់តាំងពីយប់គ្មានអ្នកណាដឹងលុះព្រឹកឡើងទើបផ្អើល
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា មានករណីរថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX 300 ពណ៌មាស បានក្រឡាប់ចូលត្នុងថ្លុកក្បែរផ្លូវ ឡានលិចស្ទើរតែអស់ទាំមូល ហើយគេឃើញអ្នកបើកបរបានស្លាប់ បុន្តែនៅមិនទាន់ដឹងថាក្នុងឡានជិះគ្នាប៉ុន្មាននាក់ទេ គ្រាន់តែដឹងថាអ្នកបើកបររងគ្រោះ(ស្លាប់)ជាប្រធានកាំកុងត្រូលច្រកបឹងត្រកួន។
ហេតុការណ៍ការភ្ញាក់ផ្អើលមួយនេះបានកើតឡើងម៉ោងប្រមាណជាង០៨ព្រឹក ថ្ងៃ២៩ធ្នូ ២០១៨ ធ្វើអោយមនុស្សម្នាចោមរោមមើលហើយរកវិធីជួយ ខ្លះតេហៅឡានសង្រ្គោះ ខ្លះទៀតចុះលើកឡានមើល ទាញយកបានតែអាវ ហើយខ្លះបានត្រឹមតែមើលទេគឺស្ថានភាពឡានប្រលាក់ភក់ខ្លាំងឃើញតែមនុស្សម្នាក់។
រថយន្តក្រឡាប់នេះត្រូវគេស្គាល់ថារបស់ប្រធានកាំកុងត្រូល ច្រកបឹងត្រកួន (អ្នកបើកបរ) ការសន្និដ្ឋានកើតហេតុណ៍នៅចន្លោះម៉ោងប្រមាណជាង១០ យប់ស្ថិតចំនុច ភូមិចំការគរ ឃុំ-ស្រុកស្វាយចេក ខេត្តបន្ទាមានជ័យ តាមបណ្តោយផ្លូវជាតិ៥៨ ។ តាមមន្រ្តីមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សំ សុធារ័ត្ន ភេទប្រុស អាយុ ជាង ៤០ឆ្នាំ ជាប្រធានកាំកុងត្រូលច្រកបឹងត្រកួនបានស្លាប់ (គាត់ជាអ្នកបើកបរតែម្តង) រហូតដល់ពេលនេះគេមិនទាន់ដឹងថាក្នុងរថយន្តមានគ្នាប៉ុន្មាននាក់នៅឡើយទេដោយរង់ចាំឡានសង្រ្គោះមកស្ទួចសិន ។ តែទោះជាយ៉ាងណាការសន្និដ្ឋាន ប្រហែលជាជនរងគ្រោះបើកបរម្នាក់ឯងប៉ុណ្ណោះ នៅពេលនេះការសង្ស័យនិងសន្និដ្ឋាននៅតែមានដោយខណះនេះរង់ចាំឡានសង្គ្រោះមកសិនទើបដឹងច្បាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។