ករណីបាញ់នៅបុរីប៉េងហួតបឹងស្នោរ ព្រោះរឿងកាប់ដើមស្វាយនិងដាក់ស្នួលខោអាវ ខណៈជនដៃដល់ជាឧកញ៉ា
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ករណីបាញ់ប្រហារនៅចំណុចបុរីប៉េងហួតបឹងស្នោគម្រោងទី៧ ក្នុងសង្កាត់និរោធ នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៧ ខែមិថុនា នេះ គឺបណ្តាលឲ្យស្លាប់ចំនួន ០២ នាក់ ,របួសធ្ងន់០១ នាក់ និងស្រាលចំនួន ០២ នាក់។
ក្នុងនោះជនរងគ្រោះចំនួន ០៤ នាក់រួមមាន: ១/ឈ្មោះ ឡុង វិសុង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅចំនុចកើរហេតុខាងលើ( ស្លាប់នៅកន្លែងកើតហេតុ)។ ២/ឈ្មោះ ឃីម កញ្ចនា ភេទ ស្រី អាយុ ២៥ ឆ្នាំ ស្នាក់នៅចំនុចកើតហេតុខាងលើ( ស្លាប់នៅមន្ទីរពេទ្យ)។ ៣/ ឈ្មោះ សុខុម ចរណៈ ភេទ ប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅ:ចំនុចកើតហេតុខាងលើ( របួសស្រាល)។ ៤/ឈ្មោះ ហុង រិទ្ធារក្ស័ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅចំនុចកើតហេតុខាងលើ ( របួសស្រាល)។
ចំណែកជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ស្រី ស៉ីណា ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជមជាតិ ខ្មែរ ស្នាក់នៅ:ផ្ទះលេខ ៤៤ ផ្លូវ ៣៩០ ភូមិ ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ( ជនដៃដល់)។
ដោយឡែកវត្ថុតាងចាប់យករួមមាន:
១/កាំភ្លើងខ្លីម៉ាក SIOEGER COUAR 8000 (វត្ថុតាងធ្វើសកម្មភាព)។
២/រថយន្តយន្តម៉ាក ស៊ាំយ៉ុង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9923( មធ្យោបាយជិះគេចខ្លួន)។
៣/ ម៉ូតូម៉ាក HONDA ZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GX-9541។
៤/រថយន្តម៉ាក តូយូតា រៃ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BO-3654។
សមត្ថកិច្ចក៏បានបញ្ជាក់ដែរថា រឿងហេតុដែលបណ្តាលឱ្យកើតមានករណីនេះ គឺកាលពី ០៣ ថ្ងៃមុន ជនរងគ្រោះមានការឈ្លោះប្រកែកគ្នាជាមួយម្ចាស់ផ្ទះលេខ ២៤ ដែលនៅជាប់គ្នារឿងកាប់ដើមស្វាយនិងដាក់ស្នួលខោអាវលុះដល់ថ្ងៃកើតហេតុជនរងគ្រោះនៅជ៉ំគ្នានៅក្នុងផ្ទះនាចំនុចកើតហេតុខាងលើពេលនោះស្រាប់តែលេចមុខជនសង្ស័យទី១ មកសួរនាំរឿងឈ្លោះគ្នាជាមួយបងគេថ្ងៃមុនរួចក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ស្រោចទៅលើក្រុមជនរងគ្រោះបណ្តាលឲ្យស្លាប់និងរបួសធ្ងន់ស្រាល។ក្រោយបង្កហេតុជនសង្យ័យបានរត់ឡើងជិះម៉ូតូដែលបក្សពួកខ្លួនកំពុងរង់ចាំបន្ទាប់មកនាំគ្នាជិះគេចខ្លួនតែម្តង។
បច្ចុប្បន្ន:ជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។