ក្រុមឈ្មួញ និង អាជីវករ អំពាវនាវសូមអោយថ្នាក់លើបើកភ្នែក មើលមេគយចល័ត ក្រុងប៉ោយប៉ែត សាំង ណន កំពុងប្រប្រឹត្តអំពើពុករលួយពេញបន្ទុក
ឈរជើងនៅចំណុច ភូមិកូនដំរី សង្កាត់និមិត្ត
ទន្ទឹមនឹងនេះនៅពេលឈ្មួញតូចតាចនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់បន្តិចបន្តួច គឺត្រូវលោក សាំង ណន ប្រើអំណាចគាបយកលុយ
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដែលលោក សាំង ណន និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ចំពោះបញ្ហានេះក្រុមឈ្មួញ និងអាជីវករបានអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ជាមេគយធំ ឲ្យចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់លោក សាំង ណន មេគយចល័តនៅក្រុងប៉ោយប៉ែត នេះផង។
បច្ចុប្បន្នលោក សាំង ណន ព្រមទាំងបក្ខពួកគាបយកលុយពីឈ្មួញនិងអាជីវករកាន់តែខ្លាំងឡើងៗ ទោះឈ្មួញនាំចូលទំនិញស្របច្បាប់ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យលោកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។