ករណីរត់ជាន់គ្នា! ស្លាប់មនុស្ស ២៧នាក់ ក្នុងពិធីសាសនាមួយ នៅភាគខាងជើងប្រទេសឥណ្ឌា

អាជ្ញាធរបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ២៧ នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅឯពិធីសាសនាមួយ នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិមួយ នៃស្រុក Hathras ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីញូវដែលី។

កាសែតក្នុងស្រុកមួយបានរាយការណ៍ថា មានមនុស្សជាច្រើនទៀតត្រូវបានគេភ័យខ្លាចថាបានស្លាប់ផងដែរ ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តនៅកន្លែងកើតហេតុ។

លោក Umesh Kumar Tripathi មន្ត្រីវេជ្ជសាស្ត្រស្រុកបានគូសបញ្ជាក់ប្រាប់ Reuters តាមទូរសព្ទថា អ្នកស្លាប់រួមមានស្ត្រី ២៥នាក់ និងបុរស២ នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close