ទីតាំងឃ្លាំងស្តុកឈើលេខពីរដ៏ធំឥតច្បាប់មួយកន្លែង របស់លោក ស៊ាម គឹមទឹម ទាហានសឹករងខេត្តក្រចេះ គ្មានសមត្តកិច្ចជំនាញចុះធ្វើការបង្ក្រាប
ឃ្លាំងស្តុកឈើឥតច្បាប់ដ៏ធំមួយកន្លែង ស្ថិតនៅចំណុច ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដែលត្រូវបានប្រជាពលរដ្ឋនៅទីនោះ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ជាឃ្លាំងស្តុកឈើរបស់លោក ស៊ាម គឹមទឹម ជាទាហានសឹករងនៅក្នុងខេត្តក្រចេះ
ជាក់ស្ដែងនៅ ថ្ងៃអាទិត្យ ទី ៣០ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ០៣ និង ២៩ នាទី រសៀល សារព័ត៌មានយើងបានទៅថតផ្ដិតយករូបភាព នៅកន្លែងទីតាំងឃ្លាំងស្តុកឈើនោះដោយផ្ទាល់ និងបានឃើញគំនរឈើស្តុកនៅក្នុងនោះ ជាច្រើនរាប់សិបម៉ែត្រគីប ដោយមានរថយន្ដសាំយ៉ុង កែច្នៃចំនួនជាងដប់គ្រឿង កំពុងតែធ្វើសកម្មភាព រៀបឈើដាក់លើរថយន្ដ និងត្រៀមធ្វើការដឹកជញ្ជូនចេញនៅពេលយប់ ទៅតាមបណ្ដាខេត្តដូចជា ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តនានា៘
សូមបញ្ជាក់ផងដែរថា រយៈពេលជាច្រើនរាប់ឆ្នាំកន្លងមកនេះ លោក ស៊ាម គឹមទឹម ដែលជាទាហានសឹករងខេត្តក្រចេះរូបនេះ តែងតែយកតួនាទីនិងអំណាចយោធារបស់ខ្លួន ទៅដើររកសុីទិញឈើ និងដឹកជញ្ជូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់គ្មានទម្លាប់ បំផ្លាញព្រៃឈើរបស់សង្គមជាតិ យកទៅធ្វើមានធ្វើបានតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគោរពកោតញញើតនូវ អនុសាសន៍នៃបទបញ្ជា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឡើយ។
យើងខ្ញុំព្រមទាំងប្រជាពលរដ្ឋទាំងអស់គ្នា សូអំពាវនាវទៅដល់សមត្តកិច្ច និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ទាំងអស់ សូមមេត្តាចុះបង្ក្រាបទីតាំងឃ្លាំងស្តុកឈើ ឥតច្បាប់ដ៏អនាធិបតេយ្យ របស់មេឈ្មួញជើងខ្លាំង ប្រចាំខេត្តក្រចេះរូបនេះផងទាន បើនៅតែបណ្ដែតបណ្ដោយយ៉ាងនេះតទៅទៀត ព្រៃឈើនៅក្នុងខេត្តក្រចេះ ច្បាស់ជារងនូវការរលាយហិនហោចអស់ ដោយសារមេឈ្មួញជើងខ្លាំង ឈ្មោះ ស៊ាម គឹមទឹម នេះជាមិនខានឡើយ៕ពាក់ពន្ធ័និងឃ្លាំងស្តុកឈើនេះខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកស៊ាម គឹមទឹម បានឡើយដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល ៕
ដោយឡែកលោកអុឹង សុីណាង នាយផ្នែករដ្ធបាលព្រៃឈើក្រចេះគ្រាន់តែខ្មែរ៧មករាប្រាប់ឈ្មោះចុចបិទទូរសព្ឌ័យ៉ាងលឿន ៕ក្រុមអ្នកឃ្លាំមេីលបទល្មើសព្រៃឈើនៅខេត្តក្រចេះបានអោយដឹងថាសព្វថ្ងៃសន្ទុះនៃការដឹកនិងកាប់ជញ្ជូនឈើនៅអាណាចក្រខេត្តក្រចេះដែលគ្របដណ្តប់ដោយលោកវ៉ា ថន ជាអភិបាលខេត្ត បទល្មើស ព្រៃឈើកើនឡើងជាលំដាប់គេសង្ស័យថាប្រហែលជាលោកវ៉ា ថន អភិបាលខេត្តក្រចេះងាប់ត្រគាកកំរើកលែងរួចហើយមើលទៅបានជាមេឈ្មួញឈើទាំងនោះអាចធ្វើចរាចរណ៏យ៉ាងគគ្រឹកគគ្រេងបានយ៉ាងរលូនដូចជាលោកង៉ែត ភារ៉ាត់ ចែមុំ ចែហៀង ចែនីជាដើម ជាន់ផ្អៀងអាណាចក្រខេត្តមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។