បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ក្នុងឃ៉ំ កំពង់គោ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ កំពុងកើតឡើងយ៉ាងពេញបន្ទុក តែលោ សុខ លូ អភិបាលខេត្ត​កំពង់ធំ បែជាមើលមិនឃើញ

បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ត្រូវបានគេសង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់លោក  អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ  ព្រមទាំងមន្ត្រីអាជ្ញាធរមូល ដ្ឋាននិងអ្នកពាក់ព័ន្ធ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដូចជាមិនមានប្រតិកម្មចំពោះបញ្ហានេះឡើយ។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្នដីព្រៃលិចទឹកជម្រកត្រីពងកូនក្នុងតំបន់ហាមឃាត់ រាប់សិបហិកតាកំពុងត្រូវបានអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិ

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងឃុំកំពង់គោ មានដូចជា ទីលោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ, ទីលោក ស្រី ណាល់ មេឃុំកំពង់គោ, ទីលោក ឈុត ប៊ុនថាំ ជំទប់ទិ, ទីលោក យ៉េន ម៉ ប្រធានសហគមន៍, ទីលោក ប៊ុន នី ហៅប៊ី មេការនាំត្រាក់ទ័រចូលឈូសឆាយ, ទីលោក គួ គឿន អ្នកឈូសឆាយព្រៃលិចទឹក, ទីលោក សៅ វណ្ណសិរីវុ នាយសង្កាត់រដ្ឋបាលផលកំពង់ស្វាយ, ទីឈ្មោះ តាប៉ែត ជាអ្នកទទួលលុយ និងទីឈ្មោះ យ៉ុ ជាមេការនាំគ្រឿងចក្រចូលទៅឈូសឆាយព្រៃលិចទឹក ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមមន្ត្រីនិងជនល្មើសដែលមានឈ្មោះដូចខាងលើនេះ គឺពួកគេមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹកក្នុងតំបន់ នៅភូមិព្រះស្នែង អូរចេះ ខាងជើងស្ទឹងសែន ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កន្លងមកក្រុមមន្ត្រីនិងជនល្មើសដែលមានឈ្មោះដូចខាងលើនេះ តែងគេចផុតពីសំណាញ់ច្បាប់ទើបពួកគេហ៊ានអ្វីៗតាមអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់

ប្រជាពលរដ្ឋសូមអោយ លោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាបើកភ្នែកមើលក្រុមមន្ត្រីឃិលខូច និងជនល្មើសទាំងនោះផង។

ក្រុមប្រជាពលរដ្ឋលើកជាសំនួរថា ប្រហែលជា លោក សុខ លូ អភិបាលខេត្តកំពង់ធំ ទទួលបានផលប្រយោជន៍ដែរទេដឹង ទើបមិនឃើញលោកមានចំណាត់ការលើក្រុមមន្ត្រី និងជនល្មើសទាំងនោះសោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close