រកឃើញជនរងគ្រោះស្លាប់ទាំង ២នាក់ ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចជើងភ្នំយ៉ាវយ៉ៃ

តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់។

នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀតហើយ ដោយរូបគាត់មានឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close