សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំងលោកវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាប
លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យរបស់សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ហើយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
លោក សៀ ទីន ជាកូនប្រុសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថ រាជធានីភ្នំពេញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។