អាជ្ញាធរ ចាប់ផ្ដើមជួសជុលរចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលរចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្តដែលមានភាពខូចខាតធ្ងន់ធ្ងរ។
លោក ឃាម មុនី ប្រធានក្រុមការងារជួសជុលបណ្ណាល័យខាងត្បូងនេះ បញ្ជាក់ថា បច្ចុប្បន្ន បណ្ណាល័យខាងត្បួងនៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូង ឆៀងខាងកើតបានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម។
តួយ៉ាងហោជាង និងជញ្ជាំងរបស់បណ្ណាល័យហែកចេញពីគ្នា ដំបូលមួយចំនួនត្រូវបានបាត់បង់ ធ្នឹមរងនូវសំណឹក និងសសរមានសភាពពុកផុយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។