គយខេត្តកំពង់ស្ពឺ បង្ក្រាបនិងដុតបំផ្លាញសាច់បង្កកទម្ងន់ជាង ៦តោន

សាច់បង្កកប្រមាណជាង៦តោន ត្រូវបានកម្លាំងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺដុតបំផ្លាញចោល នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយស្ទាក់ចាប់បានកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការដុតកម្ទេចទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់ គឺជាបំណែកសាច់បង្កកចម្រុះចំនួន ៦ ១៩៩គីឡូក្រាមនេះ រួមមាន៖ ពងត្រី ប្រហិត សាច់មាន់ចង្កាក់ ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close