លោក ដូណាល ត្រាំ នឹងជួបពិភាក្សាជាមួយ គីម ជុង អ៊ុនក្នុងពេលដ៏ខ្លីខាងមុខ
ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានឆ្លើយតបទៅនឹង សារស្វាគមន៍ឆ្នាំថ្មីរបស់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយលោកប្រកាសថា ត្រៀមជួបពិភាក្សា ជាលើកទីពីរ ។
នៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី២ខែមករានេះ ប្រធានាធិបតីដូណាលត្រាំបានរំលឹកឡើងវិញ នៅការប្រកាសរបស់មេដឹកនាំ គីម ជុងអ៊ុនថា នឹង មិនផលិត សាកល្បង ឬ ផ្គត់ផ្គងអាវុធទៅឲ្យប្រទេសផ្សេងទៀតឡើយ ។
លោកត្រាំបានសរសេរថា«ខ្ញុំគិតថានឹងជួបពិភាក្សា ជាមួយ លោក គីម ជុងអ៊ុន ដែលជាបុគ្គលមានទស្សនវិស័យច្បាស់លាស់។ កូរ៉េខាងជើងនឹងមានការរីកចំរើនខ្ពស់ លើវិស័យសេដ្ឋកិច្ច នាពេលអនាគត់»។
កាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៩ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានថ្លែងសន្តកថាស្វាគមន៍ឆ្នាំថ្មី ផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ ហើយលោកប្រកាស់ថានឹងត្រៀមជួបពិភាក្សាជាមួយលោកត្រាំ គ្រប់ពេលវេលា ដើម្បីឈានដល់លទ្ធផលដែលពិភពលោកទាំងមូលទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង បានប្រកាសថា កូរ៉េខាងជើងបានឈប់ផលិត សាកល្បង ឬផ្គត់ផ្គងអាវុធ ។ ជាមួយគ្នានោះក៏បានអំពាវនាវដល់អាមេរិក មានសកម្មភាព ល្អមកលើកូរ៉េខាងជើង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។