អាមេរិកមានរដ្ឋមន្ត្រីការពារជាតិថ្មី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ លោក Patrick Shanahan បានចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមរិក ជំនួស លោក James Mattis ដែលបានលាលែងពីតំណែង

រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិកជាផ្លូវការជំនួស លោកJames Mattis ដែលបានលាលែងពីតំណែង ដោយសារតែមានវិវាទជាមួយ ប្រធានាធិបតីដូណាលត្រាំជុំវិញការដកទាហានអាមេរិកចេញពីទឹកដីស៊ីរី ។

នៅក្នុងសន្តរកថា អំណរឆ្នាំថ្មីរបស់ខ្លួន លោក Patrick Shanahan បានបង្ហាញពីការគោរពដល់ថ្នាក់លើរបស់លោក គឺអតីតរដ្ឋមន្ត្រី James Mattis ។ លោកបន្តទៀតថា លោកពិតជាមានសំណាងបានធ្វើជាថ្នាក់ក្រោម របស់លោកMattis ។

អតីតរដ្ឋមន្ត្រី James Mattis បានដាក់លិខិតលាលែងពីតំណែងឡើងទៅកាន់ប្រធានាធិបតីដូណាល ត្រាំ នៅថ្ងៃទី២០ ខែធ្នូ ប៉ុន្តែ លោកមានបំណងចង់ធ្វើការដល់ខែកុម្ភៈឆ្នាំ២០១៩ ដើម្បីធានាដល់ការផ្លាសប្តូរតំណែងយ៉ាងរលូន ។ប៉ុន្តែប្រធានាធិបតីដូណាលត្រាំ បាន ឲ្យលោក ឈប់នៅថ្ងៃទី១ខែមករាឆ្នាំ២០១៩តែម្តង ហើយសម្រេចតែងតាំងលោក Patrick Shanahan ឡើងជំនួសវិញ ។

នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោកដូណាល ត្រាំ បានសរសេរថា «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានសម្រេចជ្រើសរើសលោក Patrick Shanahan ឡើងកាន់តំណែង រដ្ឋមន្ត្រីការពារជាតិថ្មី នៅថ្ងៃទី១ខែមករាឆ្នាំ២០១៩នេះ។ លោក Patrick ជាបុគ្គលមានសម្ថភាព ដោយលោកមានស្នាដៃខ្ពស់ពេលគ្រប់គ្រងក្រុមហ៊ុន Boeing និងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ដោយបំពេញការងារបានយ៉ាងល្អបំផុត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close