ឃាត់ខ្លូន ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់

នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះឃាត់ខ្លួន ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងបន្ដស៊ើបអង្កេតលើករណីនេះ ព្រោះកម្លាំងសមត្ថកិច្ចកំពុងតែបំពេញប្រតិបត្តិការនៅឡើយ។

តាមប្រភពបានអោយដឹងថា ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ដែរទើបរៀបការបាន២ថ្ងៃ ដែរគេស្គាល់កូនកំលោះជា សេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡាដ៍ស្កឹមស្កៃមួយ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close