អាមេរិកចាយលុយ ៥លានដុល្លារ រកមុខជនបំផ្ទុះគ្រាប់បែកលើយន្តហោះឆ្នាំ១៩៩៤
សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារសម្រាប់ព័ត៌មានអំពីការទម្លាក់គ្រាប់បែកពីលើយន្តហោះកាលពីឆ្នាំ ១៩៩៤ នៅប្រទេសប៉ាណាម៉ា ខណៈហេតុការណ៍នេះ គេសង្ស័យថា ជាថ្វីដៃរបស់ក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា ដែលបានសម្លាប់មនុស្ស ២១នាក់។
យន្តហោះ Alas Chiricanas (AC 901) បានផ្ទុះនៅកណ្តាលអាកាស បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាននៅខេត្ត Colon នៃឧបទ្វីប Caribbean។ អ្នកជិះទាំងអស់ដែលភាគច្រើនជាសមាជិកនៃសហគមន៍ជ្វីហ្វរបស់ប្រទេសអាមេរិកកណ្តាលត្រូវបានសម្លាប់ រួមទាំងជនជាតិអាមេរិក៣នាក់ផងដែរ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំប្រទេសប៉ាណាម៉ា បានបញ្ជាក់ថា យោងតាមការិយាល័យនាយកស៊ើបការណ៍ជាតិអាមេរិកបានវាយតម្លៃថា ក្រុមហេសបូឡា គឺជាអ្នកនៅពីក្រោយករណីបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ AC 901៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។