ទេសចរជាង៧.៨៤លាននាក់ ដើរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចេញដើរលេងកម្សាន្តទូទាំងប្រទេសសរុប ៧,៨៤៤,៣៨៨នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទទួលបាននាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

របាយការណ៍បានលម្អិតថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង៧,៨៤៤,៣៨៨នាក់នោះ មានទេសចរជាតិនិងប្រជាពលរដ្ឋចំនួន ៧,៧៥៥,០៩២នាក់ កើនឡើង ២១.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទេសចរបរទេសមានចំនួន ៨៩,២៩៦នាក់ កើនឡើង ២៨.៧%។

ចំពោះរាជធានី-ខេត្តទាំង៥ដែលទទួលបានទេសចរច្រើនជាងគេ រួមមាន៖

១. រាជធានីភ្នំពេញ
* ទេសចរជាតិនិងប្រជាពលរដ្ឋ ៦,២៣៩,៦៨៩នាក់
* ទេសចរបរទេស ៥២,៤៩៨នាក់

២. ខេត្តសៀមរាប
* ទេសចរជាតិនិងប្រជាពលរដ្ឋ ៣៣៥,០០០នាក់
* ទេសចរបរទេស ១៣,២២៩នាក់

៣. ខេត្តព្រះសីហនុ
* ទេសចរជាតិនិងប្រជាពលរដ្ឋ ៣០៣,៣៨២ នាក់
* ទេសចរបរទេស ៨,០៩០នាក់

៤. ខេត្តប៉ៃលិន
* ទេសចរជាតិនិងប្រជាពលរដ្ឋ ១៨៨,០៤១នាក់
* ទេសចរបរទេស ៧,៤៦៧នាក់

៥. ខេត្តកំពត
* ទេសចរជាតិនិងប្រជាពលរដ្ឋ ១៣២,៤១៦នាក់
* ទេសចរបរទេស ២,២០៦នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close