លោក​ ហ៊ុយ​ សុជាតិ​ប្រធានការិ​យាល័យគ​យនិងរដ្ធាករច្រកទ្វារ​អន្តរជាតិប៉ោយប៉ែតនិងបក្សពួកឃុបឃិតគ្នាបានដោយសារមានភ្លើងខៀវពីលោកលោកគុណ ញឹម ?

ខេត្តបន្ទាយមានជ័យ៖ប្រភពដែលស្និទ្ធនឹងលោកហ៊ុយ សុជាតិមេគយច្រកប៉ោយប៉ែតបានប្រាប់ខ្មែរ៧មករាអោយដឹងថាដែលបច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធជូនរដ្ឋត្រឹម ២៥ទៅ៣៥ភាគរយប៉ុណ្ណោះ។ ហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក ហ៊ុយ សុជាតិ និង មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗនាំចូលទំនិញគេចពន្ធដូចជាហ្គាសនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកប៉ោយប៉ែត កាន់តែច្រើនឡើងៗយកមកស្តុកទុកតាមឃ្លាំងជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យអំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយច្រកប៉ោយប៉ែត កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើមន្ត្រីគយពុករលួយនិងឈ្មួញខិលខូចដែលឃុបឃិតគ្នាជាប្រពន្ធ័ផលប្រយោជន៍ជាតិ។តាមការបង្ហើបពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តបន្ទាយមានជ័យ បានឲ្យខ្មែរ៧មករាដឹងថា បច្ចុប្បន្នលោក ហ៊ុយ សុជាតិ ព្រមទាំងបក្ខពួកកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធកាន់តែច្រើនឡើងៗ។

ក្នុងនោះលោក ហ៊ុយ សុជាតិ បានឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុក ហើយពួកគេបែរជាគាបសង្កត់លើពលរដ្ឋដែលអូសរទេះដឹកជញ្ជូនទំនិញបន្តិចបន្តួចយ៉ាងកំរោលគួរឲ្យស្អប់ខ្ពើមបំផុត។ ដូច្នេះលោក គុណ ញឹមប្រតិភូរាជរដ្ធាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ធាករកម្ពុជានិងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរទុកឲ្យលោក ហ៊ុយ សុជាតិ មេគយច្រកប៉ោយប៉ែត ព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយនោះទេ។ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយចំនួនបានឲ្យដឹងថាលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលអាងមានខ្នងបង្អែករឹងមាំកំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ទំនងជាលោក ហ៊ុយ សុជាតិ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបកំពុងតែបូមស្រង់ដើមទើបខំប្រឹងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តងនៅស្នាក់ការគយនិងរដ្ធាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ៕ មន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹងថា ការដែលលោក ហ៊ុយ សុជាតិ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមេគយធំៗក្នុងខេត្តលោក ឆែ សុធាបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាក់ស្ដែងចាប់តាំងពីទទួលបានតំណែងជាមេគយច្រកប៉ោយប៉ែត គឺលោក ហ៊ុយ សុជាតិ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញលោក ហ៊ុយ សុជាតិ បានគាបសង្កត់លើប្រជាពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចអូសតាមរទេះដោយគ្មានការយោគយល់ឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋបញ្ចេញប្រតិកម្មយ៉ាងខ្លាំងទៅនឹងអំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ ប្រធានការិយាគយនិងរដ្ធាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រមទាំងបក្ខពួក។ ជាមួយគ្នានេះក៏មានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករពិនិត្យឡើងវិញទៅលើអំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ ផងដែរ។ពាក់ពត៌មានពុករលួយខាងលើនេះអង្គភាពខ្មែរ៧មករាយើងបានទាក់ទងទៅលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបនកទាយមានជ័យដែរតែមិនអាចទាក់ទងបានដោយទូរស័ព្ទចូលរួចឆ្លើយច្រឡំលេខក៏បិទទូរស័ព្ទ ៕ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close