គណបក្សប្រជាធិបតេយ្យ និងគណបក្សភឿថៃ មិនអាចរួមរួមគ្នាឡើយ
អតីតនាយករដ្ឋមន្ត្រី ថៃ លោក Abhisit Vejjajiva បានប្រកាស ច្រានចោលសំណើរបង្កើត រដ្ឋាភិបាលចម្រុះជាមួយ គណបក្សភៀថៃ ដែលត្រូវបានគេចាត់ទុកថាជា ដៃស្តាំរបស់ អតីតនាយករដ្ឋមន្ត្រី ថាក់ ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរស់នៅក្រៅប្រទេស ។
កន្លងមក មេដឹកនាំគណបក្សភឿថៃ បានបង្ករឲ្យមានការភ្ញាក់ផ្អើល ពេលស្នើរបង្កើតសម្ព័ន្ធមិត្តជាមួយគណបក្ស ប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រី អភិស៊ីដ ដែលជាគូរសត្រូវ នឹងគ្នា តាំងពីដើមមក។
បច្ចុប្បន្ន បណ្តាគណបក្សនយោបាយនៅក្នុងប្រទេសថៃ បាន ត្រៀមលក្ខណដើម្បីបោះឆ្នោតជាតិនៅខែកុម្ភៈឆ្នាំ២០១៩នេះ ដើម្បីបង្កើតរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីការកាន់អំណាចដឹកនាំប្រទេសដោយរដ្ឋាភិបាលយោធា ។
កន្លងមក អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន បានព្យាការណ៍ថា និងទទួលបាន កៅអី៣០០ នៅក្នុងសភា ដែលមាន ៥០០កៅអីនោះ ប៉ុន្តែ ដើម្បីអាចបង្កើតរដ្ឋាភិបាលដ៏រឹងមាំមួយចំបាច់ត្រូវតែទទួលបាន អាសនយ៉ាងតិចបំផុត៣៧៥ នៅក្នុងសភា។
នៅពេលនេះដែរ គណបក្សប្រជាធិបតេយ្យ របស់លោក អភិស៊ីដ បានបង្ហាញពីក្តីសង្ឃឹមថា គណបក្សរបស់លោក នឹងទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។