ប្រទះឃើញសត្វត្មាតភ្លើង ក្នុងដែនជម្រកសត្វព្រៃសំបូរ!
សត្វត្មាតភ្លើងចំនួន ៣ក្បាល រួមទាំងញី ២ក្បាល បានចុះទៅស៊ីចំណីនៅអាហារដ្ឋានត្មាត ដែលរៀបចំដោយអង្គការ WWF-កម្ពុជា ក្នុងដែនជម្រកសត្វព្រៃសំបូរ កាលពីចុងខែតុលា។ ត្មាតភ្លើង គឺជាសត្វត្មាតមួយប្រភេទក្នុងចំណោមសត្វត្មាតជិតផុតពូជចំនួនបីដែលកំពុងតែមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាម៉ិញចំនួនរបស់ពួកគេ បានធ្លាក់ចុះនៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈដែលពួកគេប្រឈមមុខនឹងការពុល និងការបរបាញ់។
តើអ្នកធ្លាប់លឺពាក្យថា «អាហារដ្ឋានត្មាតដែរឬទេ?» នៅទីនេះ គឺគេបានដាក់សត្វដែលងាប់ធ្វើជាចំណីដល់សត្វត្មាតជាអាហារដែលមានសុវត្ថិភាព។ សូមចូលរួម ជួយការពារចំនួនសត្វត្មាតដែលនៅសេសសល់ និងតើអ្នកអាចប្រាប់បានទេថា នៅក្នុងតំបន់របស់អ្នកមានចំនួនសត្វត្មាតប៉ុន្មាន?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។