លោក សួន លុញ មេឃុំត្បែង និងទុំ គឹមហឿនកំពុងតែប្រើល្បិចឆ្ពិនភ្នែក កន្ទេលធំបន្លំដេក ?

កំពង់ធំ៖ ក្រុមឈ្មួញដីកំពុងតែប្រើប្រាស់ អេស្កាវ័ាទ័រឈូសឆាយ និងអាប៊ុលរុញព្រៃរាប់រយហិកតាស្ថិតនៅចំណុចដូនឈូក ស្ថិតក្នុងភូមិ នីពេជ (ក) ឃុំ នីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយសង្ស័យថាមិនទាន់មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវអោយឈូសឆាយដីព្រៃ៕

យោងតាមឯកសារដែលលោក ទុំ គឹមហឿន ជាម្ចាស់ដីនិងជាតំណាងប្រជាពលរដ្ឋទាំង១២គ្រួសារ ក្នុងលិខឹតខាងលើនោះបានបញ្ជាក់ថា ដីខាងលើនោះមិនទាន់មានប្លង់ទេ គ្រាន់តែមានលិខិតលក់ទិញ របស់ អាជ្ញាធរ និងកំណត់ហេតុ របស់ក្រុមការងារម្រុះថ្នាក់ស្រុកចុះទៅត្រួតពិនិត្យ និងវាយតំលៃ និងចំណារបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពងធំឯកភាពលើក្រុមការងារ ចម្រុះថ្នាក់ស្រុកដែលបានចុះពនិត្យទីតាំងដីព្រៃខាងលើនិងលិខិតស្នើសុំឈូសឆាយសម្អាតផ្ទៃដីធ្វើស្រែប៉ុណ្ណោះ តែមិនទាន់មានលិខឹត ស.ជ.ណ របស់រដ្ឋបាលសាលាខេត្តកំពង់ធំដើម្បីអនុញ្ញាត្តិអោយគ្រឿងចក្រចុះឈូសឆាយនៅឡើយនោះទេ។

តែមិនដឹងថា ក្រុមឈ្មួញខាងលើនេះសំអាងទៅលើអ្វីនោះទេ?ទើបហ៊ានដាក់គ្រឿងចក្រចុះឈូសឆាយដីព្រៃយ៉ាងងងើលទៅវិញដោយមិនញញើតនិងច្បាប់អ្វីទាល់តែសោះ ឬមួយក៏លោក ទុំ គឹមហឿន អាងអំណាចរបស់ឪពុកគឺឯកឧត្តម ណាំ ទុំ ដែលធ្លាប់ជាអតីតចៅហ្វាយខេត្តកំពង់ធំ?ទើបបុគ្គលរូបនេះ ហ៊ានឈូសឆាយដីព្រៃរបោះដែលមិនទាន់ទាំងមានលិខិតអនុញ្ញាត្តិអោយឈូសឆាយត្រឹមត្រូវផងនោះ។ គួរបញ្ជាក់ថា ដីខាងលើនោះគឺមិនមែនជាដីស្រែមាន កញ្ជ្រាំងស្រូវនោះទេ តែជាប្រភេទដីព្រៃរបោះ។

ពាក់ព័ន្ធករណីខាងលើនេះ ហើយនិងយោងទៅលើរបាយការណ៍របស់សាលាស្រុកកំពង់ស្វាយ គឺឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ គ្រាន់តែស៊ីញ៉េឯកភាពនៅលើរបាយការណ៍របស់ស្រុក តែប៉ុណ្ណោៈ នៅមិនទាន់មានលិខិតបញ្ជាក់ពីរខាងរដ្ឋបាលសាលាខេត្តកំពង់ធំ អោយឈ្មោះ សួន លុញជាមេឃុំត្បែងនិងឈ្មោះទុំ គឹមហឿនធ្វើការឈូសឆាយដីព្រៃ នោះទេ ៕ពាក់ពន្ធ័និងការឈូសឆាយដីព្រៃពីសំណាក់លោកមេឃុំត្បែងឈ្មោះសួន លុញនិងទុំ គឹមហឿននេះខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយនៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០១៩នេះ៕ដោយឡែកលោកធីវ វណ្ណធីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំធ្លាប់ប្រាប់ខ្មែរ៧មករាថាលោកអត់បានដឹងទេចាំសួរលោកនាយខណ្ឌជលផលសិន six៕ចំណែកលោកអ៊ុន ប៊ុត អភិបាលស្រុកកំពង់ស្វាយមិនលើកទូរសព្ឌ័ ៕ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close